សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំនុចផ្លូវជាម៉នក្រុមទី២៧ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងការខូចខាតអស់ទាំងស្រុង។សមត្ថកិច្ចបន្តថា ផ្ទះឈើ ទំហំប្រវែង១០ម៉ែត្រ ×១៥ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស៊ីប្រូ (ខូចខាតទាំងស្រុង)។សមត្ថកិច្ចបន្ថែមថា ករណីនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡានរួមមាន៖រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ។សមត្ថកិច្ចប្ញជាក់ថា រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ។ មូលហេតុ ឆេះខ្សែភ្លើងធ្លាក់ទៅនឹងលើខោអាវ ។ករណីនេះឆេះនៅម៉ោង១០និង០០នាទីព្រឹករលត់នៅម៉ោង១០និង៣០នាទីថ្ងៃដដែល៕