សៀមរាប៖នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារការិយាល័យប្រតិបត្តិប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ និងមានការចូលរួមកិត្តិយសពី លោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធាន លោកហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សា។
ក្នុងកិច្ចប្រជុំ បានផ្តោតសំខាន់លើការអនុវត្តន៍សកម្មភាពការងារឆមាសទី១ ដែលសមាជិក សមាជិក បានចូលរួមក្នុងកិច្ចប្រជុំ ជំនួបសំណេះសំណាលជាមួយដៃគូរ។ បន្ថែមពីនេះ បានពិភាក្សាគ្នាអំពីគម្រោងផ្លាស់ប្តូរការិយាល័យសភាពាណិជ្ជកម្មក្នុងបុរីសៀងណាំ មកផ្លូវចុងកៅស៊ូ បន្ទាប់ពីសាងសង់រួចនៅពេលខាងមុខ ហើយសមាជិកបានចុះទៅមើលអាគារថ្មីក្រោយពីប្រជុំចប់ផងដែរ។ជាមួយគ្នានេះ សមាជិក បានលើកយកបញ្ហាផ្សេងៗ មកពិភាក្សាបន្តលើការបោះពុម្ភសៀវភៅ Handbook សម្រាប់សភាពាណិជ្ជកម្ម ដែលសភាពាណិជ្ជកម្មកម្ពុជានឹងជួយរៀបចំ។ ជាចំនុចចុងក្រោយ លោកឧកញ៉ាបណ្ឌិតប្រធាន បានលើកពីសារៈប្រយោជន៍របស់សភាពាណិជ្ជក្នុងការជួយវិស័យឯកជន។ ដូច្នេះ ត្រូវរៀបចំគៀងគរ អាជីវករ ឬពាណិជ្ជករ ដើម្បីបានចូលជាសមាជិកសភាពាណិជ្ជកម្មបន្ថែមទៀត៕