Monday, July 14, 2025
Header Banner

ល្បែងស៊ីសងជ្រកក្រោមហាងកាហ្វេមួយកន្លែងនៅស្រុកជីក្រែង ត្រូវសមត្ថកិច្ចខេត្ត ចុះមកបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១០នាក់


   សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប ក្រោមការដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងហាងកាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ និងឈានទៅឃាត់ខ្លួនអ្នកលេងល្បែងចំនួន១០នាក់។ 

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី០៩មិនាឆ្នាំ២០២២ត្រង់ចំណុចហាង លក់កាហ្វេ ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។   

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយលោកព្រះរាជអាជ្ញារង ស្រេង វុទ្ធា និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានចុះបង្ក្រាប ករណី ល្បែងសុីសងខាងលើ ឃាត់បានមនុស្ស ចំនួន ១០នាក់ ជាអ្នកលែងល្បែង មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ តាន់ ម៉េងហ៊ត់ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ( អ្នកលេង )។ ២.ឈ្មោះ ធូ ញ៉ុញ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខ របរនៅផ្ទះ នៅភូមិតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ( អ្នកលេង )។ ៣.ឈ្មោះ ឈុន វាសនា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងសំណង់ នៅភូមិអន្លង់វិល ឃុំគោកធ្លក ក្រោម ស្រុកជីក្រែង ( អ្នកលេង )។៤.ឈ្មោះ ង៉ោ យុកលី ភេទស្រី អាយុ ៤១ឆ្នាំ មុខ របរ នៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។( ជាម្ចាស់ផ្ទះ គាត់បានជួលឲ្យទៅ ឈ្មោះ យឿន សុភី ភេទប្រុស អាយុ ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ឡុង សុខលាភ អាយុ២៧ឆ្នាំ អ្នកទាំង២ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ក្នុង ០១ខែ ៣០ម៉ឺនរៀល ដើម្បីបើកទីតាំង )។៥.ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងភ្លើង នៅភូមិតាអួរស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ( អ្នកលេង )។៦.ឈ្មោះ សោ បូរាណ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ធ្ចើស្រែ នៅភូមិចំបក់ធំ ឃុំកំពង់ក្តី ស្រុក ជីក្រែង ( អ្នកលេង )។  ៧.ឈ្មោះ កៅ ប៊ុនធី ភេទប្រុស ៤៥ឆ្នាំ មុខរបរ លក់ដូរ នៅភូមិអន្កង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ( អ្នកលេង )។៨.ឈ្មោះ សុខ សាន្តបញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ រកស៊ី នៅភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ( អ្នកលេង )។៩.ឈ្មោះ ប៊ុន រឹម ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ នៅភូមិស្ពានត្នោត ឃុំស្ពាន ត្នោត ស្រុកជីក្រែង( អ្នកលេង )។១០.ឈ្មោះ គី ស៊ុនហេង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ គ្រីបង្រៀន នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម( អ្នកលេង )។  សមត្ថកិច្ចបន្តថា អ្នកទាំង ០៩នាក់ ជាអ្នកលេង មិនមានមេស៊ីសងនោះទេ គឺលេងតាមទូរស័ព្ទ ស៊ីសងគ្នាទៅវិញទៅមក ។ដកហូតវត្ថុតាង ម៉ូតូចំនួន ១០គ្រឿង រក្សាទុកបណ្តោះអាសន្ននៅអធិកាស្រុកជីក្រែង។    សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នអ្នកលេងទាំង១០នាក់ខាងលើត្រូវបានបញ្ជូនមកតុលាការខេត្តសៀមរាប ដើម្បីសួរនាំនិងមានវិធានការតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម