Wednesday, January 15, 2025
Header Banner

ជនសង្ស័យម្នាក់ទំនាស់ជាមួយឪពុកចុង ឈានដល់កាប់ជាច្រើនកាំបិតរួចគេចខ្លួនត្រូវនគរបាល ខេត្តសៀមរាប ចាប់ខ្លួន

សៀមរាប៖នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពកាប់ទៅលើឪពុកចុងជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់​ដោយសារមានទំនាស់ជាច្រើនដង។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៨:១០នាទីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានយកកំាបិតតាំងតោ ធ្វើដំណើពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប សំដៅទៅផ្ទះដែលមានតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប។ ពេលទៅដល់ខណៈជនរងគ្រោះកំពុងអង្គុយមិនដឹងខ្លួន ជនសង្ស័យក៏បានស្ទុះទៅកាប់ជនរងគ្រោះជាច្រើនកំបិតាំងតោ បណ្តាលឲ្យរងរបួសក្បាលចំនួន ៣កន្លែង (លើថ្ងាស១កន្លែង, ក្បាលផ្នែកខាងក្រោយ១កន្លែង និង លើត្រជៀកខាងឆ្វេង) និង ដាច់ទងស្លឹកត្រជៀកផ្នែកខាងឆ្វេង ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមមន្ទីពេទ្យឯកជនសឹងរិទ្ធីរ៉េត ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងនគរបាលជំនាញបានចុះដល់មន្ទីរពេទ្យ ជួបបំភ្លឺជាមួយនិងសាច់ញាតិជនរងគ្រោះ និងចុះដល់កន្លែងកើតហេតុ សហការណ៍កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវនិងនំាខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង២១និង០៦នាទី នៅថ្ងៃដដែល។លោកបន្ថថែមថា តាមសាកសួរជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះខាងលើ ហើយខ្លួនធ្លាប់មានទំនាស់ជាមួយឪចុងរូបនោះតាំងពីខ្លួនមានអាយុ ១២ឆ្នាំ ។កន្លងមកទំនាស់របស់ពួកខ្លួនទាំងពីរឈានដល់ការប្រើអំពើហិង្សាចំនួន២លើក។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ខ្លួនមានអាការៈឈឺក្បាលក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯកតូបរបស់ឪពុកចុង និងម្តាយបង្កើត មួយសន្ទុះក្រោយមកស្រាប់តែក្មួយបានត្រឡប់មកវិញដោយប្រាប់ថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសឲ្យពួកគេខ្លាំងៗ មិនតែប៉ុណ្ណោះមិនឲ្យថ្នាំមកទេ ធ្វើឲ្យខ្លួនខឹងសម្បាជាខ្លាំង គួបផ្សំជាមួយទំនាស់ចាស់ផងនោះ ក៏ទាញយកកាំបិតតាំងតោធ្វើដំណើរពីផ្ទះរបស់ខ្លួន ទៅកាប់ជនរងគ្រោះនៅចំណុចកន្លែងកើតហេតុខាងលើតែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម