Tuesday, July 15, 2025
Header Banner

ហួសចិត្ត…បុរសកម្មករលាងរថយន្តម្នាក់ឆក់ខ្សែភ្លើងស្លាប់ ខណៈលួចមើលគេមុជទឹក 

សៀមរាប៖បុរសជាកម្មករលាងរថយន្តម្នាក់បានឆក់ខ្សែភ្លើងស្លាប់ខណៈឡើងលួចមើលគេងូតទឹក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី ០២មេសាឆ្នាំ២០២២ នៅចំណុចក្រោយសណ្ឋាគារអង្គរអេរ៉ា ទីកន្លែង លាងឡាន យីហោ P.S CAR WASH (ភី.អេស មជ្ឍមណ្ឌលថែទំា និង សំអាតរថយន្ត ) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

  សមត្ថកិច្ចបានឲ្យដឹងថា សាកសព ឈ្មោះ ទុយ តាន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករលាងឡាននៅចំណុចកើតហេតុខាងលើ។សមត្ថកិច្ចបន្ថែមថា យោងតាមការបំភ្លឺមិត្តរួមការងាររបស់សាកសព បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុនេះ មេឃភ្លៀង ពេញ០១ថ្ងៃ គ្មានភ្ញៀវចូលមកលាងឡានទេលុះ ល្ងាចឡើងម៉ោងប្រហែល ១៧និង០០នាទី ឈ្មោះ ទុយ តាន(សាកសព) បានប្រលែងគ្នាលេងជាមួយនឹងឈ្មោះ ផល ភា បានមួយសន្ទុះឈ្មោះ ផល ភា ក៏ចូលងួតទឹកក្នុងបន្ទប់ទឹក ដោយឡែកឈ្មោះទុយ តាន ដែលជាមនុស្សចូលចិត្តលេងច្រើនចេះតែបន្តលេង ដោយយកកាប៊យទឹក ដងទឹកពីចានដែកខ្មៅនៅខាងក្រៅជះដាក់ឈ្មោះ ផល ភា ដែលកំពុងងួតទឹកនៅខាងក្នុងបន្ទប់ជាច្រើនសារលេងជះទឹកមិនអស់ចិត្ត ឈ្មោះ ទុយ តាន បានឡើងតាមជញ្ជំាងបន្ទប់ទឹក(ទ្វារមុខ) លូនក្បាលនឹងដងខ្លួនចូលទៅក្នុងបន្ទប់ទឹក ក្នុងគោលបំណងមើលឈ្មោះ ផល ភា ងួតទឹកស្រាត ក៏ប៉ះនឹង អំពូលភ្លើងនៅក្នុងបន្ទប់ទឹកធ្លាក់មកក្រោម សល់តែជើងអំពូលទើបបណ្ដាលឲ្យឆក់ភ្លាមៗ ។សាកសពមិនបានស្លាប់នៅកន្លែងកើតហេតុទេ គឺស្លាប់ពេលយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។សមត្ថកិច្ចបញ្ជាក់ទៀតថា ការពិនិត្យស្លាកស្នាម ផ្នែកក្បាល មានស្ថានភាពធម្មតា, ផ្នែកដងខ្លួន មានស្ថានភាពធម្មតា, ផ្នែកអវៈយវៈមានស្នាមឆក់ខ្សែភ្លើង នៅចំណុចភ្លៅខាងឆ្វេង និង ស្មាខាងស្ដំា។

   សមត្ថកិច្ចបញ្ចាក់ថា តាមការសន្និដ្ឋានយោងតាមការបំភ្លឺ ពីមិត្តរួមការងារ និង ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និង ផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យ វិច័យ សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើង។បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួចក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម