Sunday, November 9, 2025
Header Banner

ពលរដ្ឋចូលរួមសោកស្តាយ…លោកចៅសង្កាត់គោកចកទទួលមរណភាពដោយរោគគាពាធ!

    សៀមរាប៖អាជ្ញាធរសង្កាត់គោកចក បានដឹងថា លោក ទិត​ ឌីរ៉ា​ ចៅសង្កាត់គោកចកបានទទួលមរណៈភាព ក្នុងជន្មាយុ ៥៣ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដោយសារជំងឺលើសឈាមនិងខ្លាញ់រំបេះដូង នៅវេលាម៉ោង០៨និង២០នាទី​ ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២២​។    លោក​ ទិត​ ឌីរ៉ា​ អតីតជាស្មៀនឃុំគោកចក បានបម្រើការងារជាច្រើនឆ្នាំរហូតពលរដ្ឋនិងថ្នាក់ដឹកនាំបានបោះឆ្នោតជ្រើសតាំងជាចៅសង្កាត់គោកចក រហូតមកដល់ពេលបច្ចុប្បន្ន។លោកទិត ឌីរ៉ា បានធ្វើជាចៅសង្កាត់គោកចក ជាច្រើនឆ្នាំហើយត្រូវបានពលរដ្ឋទៅក្នុងមូលដ្ឋានគោរពស្រឡាញ់ជាច្រើននាក់ផងដែរ។​   បន្ទាប់ពីគ្រូពេទ្យនិងសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណីនៅផ្ទះរបស់លោកក្នុងក្រុមទី៨​ភូមិត្រពាំងសេះ​ សង្កាត់គោកចក៕ដោយ៖AFN ​    

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម