Tuesday, July 15, 2025
Header Banner

នោះ នោះធ្ងន់ហើយ មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់ គ្រោងនឹងអ្នកកាសែត៣រូប ទៅសាលាដំបូងខេត្តសៀមរាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈបន្ទាប់ពីចុះផ្សាយ ថាមន្ត្រីរូបនោះគំរាមសម្លាប់អ្នកកាសែត

   សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីសាលាស្រុកបន្ទាយស្រី ម្នាក់ដែលជាថៅកែភោជនីយដ្ឋានយីហោ «នឹក» គ្រោងនឹងអ្នកកាសែតចំនួន០៣រូប ទៅសាលាដំបូងខេត្តសៀមរាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីអ្នកកាសែតទាំងនេះបានចុះផ្សាយរឿងថៅកែភោជនីយដ្ឋានយីហោ «នឹក»ដែលមានខ្លកឹមសារថា បែកធ្លាយករណីមន្ត្រីសាលាស្រុកបន្ទាយស្រីបានជេរ ប្រមាថបោកចានបោកឆ្នាំងគំរាមសម្លាប់អ្នកកាសែត។ 
   នៅក្នុងខ្លឹមសារហ្វេសប៊ុករបស់លោកលោក ជៀន តាវស៊ន មន្ត្រីសាលាស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២២ ថា អ្នកកាសែតទាំង០៣រូបដែលគាត់គ្រោងនឹងប្តឹងទៅតុលាការខេត្តសៀមរាប នោះរួមមាន៖១.ឈ្មោះ លាង ប៊ុនធឿន ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ អ្នកកាសែត ជួយខ្មែរ។២.ឈ្មោះ ច័ន្ទ សុភាព ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រនគរប៉ុស្តិ៍។៣.ឈ្មោះ កែវ សំណាង (ហៅកូកា) ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រ តារាជ្យ។

លោក លាង ប៊ុនធឿន អ្នកយកព័ត៌មានកាសែត ជួយខ្មែរ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ខែមិនាឆ្នាំ២០២២ រូបលោកត្រូវបានមិត្តភ័ក្រ ឈ្មោះ ធឿន ជាPMស្រុកបន្ទាយស្រី បានហៅគាត់ទៅហូបបបរមាន់នៅ ហាងយីហោ នឹក ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ពេលចូលទៅដល់ក្នុងហាង មិនទាន់បានអង្គុយស្រួលបួលផង លោក ចន្ធី ក៏បានណែនាំឈ្មោះគាត់ប្រាប់ទៅម្ចាស់ហាងនឹក ឈ្មោះ ជាន តាវស៊ន ថា ប៊ុនធឿននេះគាត់ជាអ្នកព័ត៌មាន ស្រាប់តែពេលនោះលោក ជាន តាវស៊ន ក៏មានប្រត្តិកម្មថា៖ អ្នកសារព័ត៌មាន ប្រៀបដូចជាសំរាម គាត់ចង់សម្លាប់ម៉ោងណាបានម៉ោងណឹង។លោក ជាន តាវស៊ន បានទាញកែវបោក ចានបោក កំប៉ុងស្រាបៀរបោក ខ្ទាតអំបែងមកលើរូបលោក តែមិនបង្កររបួសស្នាមនោះទេ។ក្រោយពេលដែលលោក ជាន តាវស៊ន បានប្រមាថលោកហើយ លោកក៏មិនបានតបតអ្វីដែរ គាត់ក៏បានចាកចេញពីកន្លែងកើតហេតុ។លោក លាង ប៊ុនធឿន បញ្ជាក់ថា៖ លោក ជាន តាវស៊ន មានគុំនំជាមួយអ្នកសារព័ត៌មាន តាំងពីពេលណា លោកមិនដឹងនោះទេ សម្រាប់លោកមិនដែលស្គាល់គ្នាសោះ សូម្បីតែហាងនឹក ក៏លោកទើបតែស្គាល់ជាលើកទីមួយ។លោក លាង ប៊ុនធឿន បានស្នើរសុំអោយមិត្តអ្នកសារព័ត៌មាន ជួយចុះផ្សាយ អោយបានដឹងដល់ ថ្នាក់ដឹកនាំសាលាស្រុកបន្ទាយស្រីបានដឹង និងជួយណែនាំដល់លោក ជាន តាវស៊ន ក្នុងនាមជាមន្ត្រីសាលាស្រុក គួរគប្បីធ្វើទង្វើរអោយគេគោរព និងជាគំរូដល់ប្រជាពលរដ្ឋ។ពាក់ព័ន្ធនឹងករណីនេះដែរអ្នកកាសែតទាំង២រូបទៀតដែលផ្សព្វផ្សាយរឿងនេះហើយត្រូវបានមន្ត្រីខាងលើ គ្រោងនឹងប្តឹងនោះបានឲ្យដឹងស្រដៀងគ្នាថាពួកគាត់ពិតជាមានការព្រួយបារម្ភចំពោះផ្លូវច្បាប់ដែលលឺសូរថា គេរកប្តឹងពួកគាត់។ប៉ុន្តែពួកគាត់បានអះអាងថា ការផ្សព្វផ្សាយរបស់ពួកគាត់សុទ្ធតែមានភស្តុតាងត្រឹមត្រូវនៅក្នុងដៃរៀងរៀងៗខ្លួន។ពួកគាត់បញ្ជាក់ថា នេះគឺគ្រាន់តែជាការលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់តែប៉ុណ្ណោះ។ចំណែកដីកាកោះអញ្ជើញរបស់ស្ថាប័នតុលាការគឺមិនទាន់ឃើញនៅឡើយទេ។
លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា លោកកំពុងឲ្យក្រុមការងារពិនិត្យនឹងស្រាវជ្រាវករណីនេះសិន។
មន្រ្តីអង្គការអាដហុក ប្រចាំខេត្តសៀមរាប លោក សួស ណារិន ក៏បានមានប្រសាសន៍ថា ចំពោះករណីនេះលោកមិនបោះបង់ចោលនោះទេ គឺលោកនឹងចុះស្រាវជ្រាវ ដោយផ្ទាល់ឲ្យបានដឹងច្បាស់។លោកបន្ថែមថា លោកក៏ចង់ឃើញសេរីភាពនៃការបញ្ចេញមតិរបស់បណ្តាញសង្គម ជាពិសេសអ្នកសារព័ត៌មាន។
ទោះបីជាមានការលើកឡើងដោយមានហេតុផលរវាងភាគីទាំងសងខាងដែលអះអាងថាមានភស្តុតាងរៀងៗខ្លួន ក៏ដោយ ក៏អ្នកសារព័ត៌មានមួយចំនួនក្នុងខេត្តសៀមរាប កំពុងមានការព្រួយបារម្មពីរបបសារព័ត៌មាននិងការបញ្ចេញមតិ ហាក់នៅមានកម្រិតនៅឡើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម