Tuesday, July 15, 2025
Header Banner

សនាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់ ថ្នាក់ដឹកនាំនៃខេត្តសៀមរាប

ខេត្តសៀមរាប៖នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប តំណាងឲ្យលោកប្រធានហ៊ុន ប៉ូគា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។

ក្នុងឱកាសនោះដែរលោកសឹង្ហ សំរិទ្ធ បានមានមតិសំណេះសំណាល និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប។

ជាចុងបញ្ចប់ថ្នាក់ដឹកនាំ នៃខេត្តសៀមរាប បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណយ៉ាងជ្រៅដល់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដែលបានចុះបំពេញការងារមនុស្សធម៌ក្នុងខេត្តសៀមរាប ប្រកបដោយជោគជ័យនិងផ្លែផ្កាគួរជាទីមោទនៈ។

ក្នុងឱកាសនោះឯកឧត្តម បានជូនពរឲ្យដឹកនាំនិងសមាជិកសមាជិកាទាំងអស់នៃចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប មានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម