Tuesday, July 15, 2025
Header Banner

បន្តភាគ៖ករណីមន្ត្រីសាលាស្រុកពួក ម្នាក់ដែលត្រូវក្រពើខាំបណ្តាលឲ្យរបួសធ្ងន់នោះបានស្លាប់នៅផ្លូវខណៈគ្រូពេទ្យឲ្យដឹកមកផ្ទះវិញ  

   ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីសាលាស្រុកពួក ម្នាក់ ដែលបានដើរទៅបត់ជើងតូច រអិល ធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំ បោករងរបួសធ្ងន់ ហើយត្រូវបានគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនោះ បានស្លាប់នៅផ្លូវខណៈគ្រូពេទ្យឲ្យដឹកមកផ្ទះវិញ។      

      គួររម្លឹកថា នៅវេលាម៉ោង១និង០០នាទីយប់អាធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្នុង ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំ រងរបួសជាច្រើនកន្លែងកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយដោយសភាពធ្ងន់ពេកក៏ត្រូវបានគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ។បន្ទាប់ពីមានការភ្ញាក់ផ្អើលមកកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួច សួរនាំក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូ សុធា) ជាអ្នក មើលថែទាំ ការចិញ្ចឹម សត្វក្រពើនិងដេកចងអង្រឹងនៅលើរោងទ្រុង ក្រពើតែម្នាក់ឯង។ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំគ្នាផឹកស្រា អស់ស្រាបៀរ ចំនួន ១ កេះហើយ បែកគ្នាទៅដេក រៀងៗខ្លួន។ ចំណែកជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១និង ០០នាទីយប់ អាធ្រាត ក៏បានលឺសំលែង ជនរងគ្រោះស្រែកឲ្យជួយ  ហើយលឺដល់អ្នកផ្ទះជិតខាងនិងអ្នកផ្ទះ ក៏ នាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើ បានឃើញជនរង គ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយនាំគ្នាយកឈើជួយវាយក្រពើដើម្បីសង្គ្រោះ ដើម្បីយកជនរង គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។សមត្ថកិច្ចបានឲ្យដឹងថា  ទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នាជុំបងប្អូន ដោយឡែកទ្រុងជនរង គ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។

   សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះត្រូវបានគ្រូពេទ្យ ប្រាប់ទៅគ្រួសាររងគ្រោះថា ដោយសារមុខរបួសធ្ងន់ធ្ងរនិងច្រើនកន្លែងពេក  មិនអាចព្យាបាលជានោះទេ ដោយឲ្យដឹកមកផ្ទះវិញ ហើយក៏ត្រូវស្លាប់តាមផ្លូវតែម្តង។

   ក្រុមអ្នកតាមដានការចិញ្ចឹមក្រពើនៅលំនៅដ្ឋាន បានស្នើទៅអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ មេត្តាចុះណែនាំនឹងជូនដំណឹងដល់ម្ចាស់កសិដ្ឋានឲ្យបានយល់កាន់តែច្បាស់បន្ថែមទៀតពៅហានិភ័យនាំសត្វក្រពើ ព្រោះកន្លងទៅមានមនុស្សស្លាប់ដោយសារសត្វក្រពើក៏មិនតិចនាក់ដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម