Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មេប៉ុស្ដិ៍ម្នាក់ស្លាប់និងមន្ត្រីម្នាក់របួស ក្នុងការបាញ់តដៃគ្នាករណីបង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល,ឯបក្ខពួកជនល្មើសមួយចំនួនត្រូវចាប់ខ្លួន!

កណ្តាល៖សេចក្តីរាយការណ៍បានដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល ហើយមន្រ្តីនគរបាលម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ដោយសារបាញ់តដៃគ្នាជាមួយជនល្មើស។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានថា ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន មន្ត្រីនគរបាលរបស់លោកបានស្លាប់ម្នាក់និងរបួសម្នាក់ដោយសារបាញ់តដៃគ្នាជាមួយជនល្មើស។រីឯជនល្មើសមួយចំនួនក៏ត្រូវកម្លាំងរបស់លោកឃាត់ខ្លួនផងដែរ។លោកបន្ថែមថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។

នៅក្នុងករណីនេះ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម