Tuesday, July 15, 2025
Header Banner

ល្បែងភ្នាល់ទឹកភ្លៀងបើកដំណើរដោយរលូនកណ្ដាលរាជធានីភ្នំពេញ,សង្ស័យសមត្ថកិច្ចខ្លះបាន…

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលបើកលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ដំណើការហើយ ជារៀងរាល់ថ្ងៃ ដែលអ្នកលេងភ្នាល់អាចទិញក៏បាន ឬលក់ក៏បាន។

ប្រភពបានឲ្យដឹងថា ក្នុងមួយថ្ងៃនៅទីតាំងភ្នាល់ល្បែងទឹកភ្លៀងនេះ មានអ្នកទិញ-លក់ ដែលមានទឹកប្រាក់រាប់ ពាន់ រាប់មុឺន រាប់ លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។
ជាងនេះទៅទៀត អ្នកលេងទឹកភ្លៀងនេះមានដូចជា៖ អាជីវករ សមត្ថកិច្ច ឧកញ៉ា អាជ្ញាធរ មួយចំនួនផងដែរ។

គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចមផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលពួកគាត់អស់នោះអ្នកលេងល្បែងភ្នាល់ សោះ តែបែរជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។

ប្រភពដដែលបានសំណូមពរដល់ លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងអាជា្ញធរមូលដ្ឋានជួយចាត់វិធានការ បង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធីច្បាប់ផង ដើម្បី​​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ។

ពាក់ព័ន្ធនឹងករណីដែរ ក្រុមការងារអ្នកសារព័ត៌មាន Angkor flash new មិនអាចសុំការពន្យល់ពីអាជ្ញាធរមូលដ្ឋានខាងលើនេះបានទេ។ចំណែកអ្នកបើកល្បែងភ្នាល់ទឹកភ្លៀងខាងលើក៏មិនអាចទាក់ទងសុំការពន្យល់បានដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម