សៀមរាប៖រដ្ឋបាលក្រុងសៀមរាប សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសំណង់ ឬតូប នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខា រហូតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ សូមធ្វើការរុះរើ និងយកចេញ រាល់សំណង់ ឬតូប ដែលមានផលប៉ះពាល់នៅលើដីសាធារណៈ ទាំងអស់ ដើម្បីរដ្ឋបាលខេត្តសៀមរាប ធ្វើការសាងសង់រៀបចំកែលម្អផ្លូវជាតិលេខ៦ ក្នុងគោលបំណង បង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើចរាចរណ៍ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ និងលើកកម្ពស់សោភណ្ឌភាពទីក្រុងក្រុងសៀមរាប អោយកាន់តែប្រសើរឡើង ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងទាំងអស់គ្នា។ ព័ត៌មានលម្អិតសូមអានខ្លឹមសារក្នុងសេចក្តីជូនដំណឹងដែលមានជូនភ្ជាប់នៅខាងក្រោមនេះ៖