Wednesday, July 16, 2025
Header Banner

ពលរដ្ឋចាស់ជរានិងស្រ្តីមេម៉ាយដែល ជួបការលំបាកចំនួន៤០គ្រួសារ ក្នុងសង្កាត់កាចាញ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីអភិបាលខេត្ត

ខេត្តរតនគិរី៖នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនចាស់ជរា ស្រ្តីមេម៉ាយដែល ជួបការលំបាកក្នុងជីវភាពគ្រួសាចំនួន៤០គ្រួសារនៅសង្កាត់កាចាញ ក្រុងបានលុង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមញ៉ែម សំអឿន បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជានិច្ចកាលសម្តេតេជោតែងតែគិតគូសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ,មី១កេស,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,ត្រីខ១យួរ និងថវិកា២មុឺនរៀល។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម អនុវត្តទៅតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ជាពិសេសត្រូវរក្សាឲ្យបាននូវអនាម័យ ជាប្រចាំផងដែរ៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម