Wednesday, July 16, 2025
Header Banner

ឯកឧត្តម ញ៉ែម សំអឿនថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រាបានយ៉ាងល្អប្រសើរ

ខេត្តរតនគិរី៖នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅភូមិកុមារ អេស អូ អេសស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រាបានយ៉ាងល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ភូមិកុមារ អេស អូ អេស (SOS) បានផ្តល់នូវឱកាសជាថ្មីម្តងទៀតដល់កុមារទាំងអស់ នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះ និងភូមិ ប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ និងសុវត្ថិភាព។ កុមារទទួលបានការទំនុកបម្រុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាពជាដើម ដូចគ្រួសារដើមដទៃៗទៀត នៅក្នុងសហគមន៍ផងដែរ។

ឯកឧត្តម ក៏សូមផ្ដាំផ្ញើដល់ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រដើម្បីជាចំណេះដឹង ជាសសរទ្រូង ជាស្ពាន ដើម្បីចម្លង ខ្លួនយើងឱ្យជៀសផុតពីអវិជ្ជា ពីភាពក្រីក្រ ពីភាពលំបាកនៅពេលអនាគត។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ម៉ែដោះអ្នកមើលថែទាំទាំងអស់ នៅក្នុងភូមិកុមារ អេស អូ អេស (SOS) ខេត្តរតនគិរីត្រូវតែបន្តអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ «៣កុំ ៣ការពារ» ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់ នៃការឆ្លងជំងឺ១៩ នៅក្នុងភូមិកុមារ អេស អូ អេស (SOS) របស់យើងនេះផងដែរ។

នាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា៤លានរៀល,មី២កេសធំ,ទឹកត្រី៨យួរ,ទឹកសុី
អុីវ៤យួរ,អំបិល២បេ,ត្រីខ២កេសធំ ដល់អ្នកថែទាំនៅក្នុងភូមិកុមារ អេស អូ អេស (SOS) នេះផងដែរ៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម