Wednesday, July 16, 2025
Header Banner

នគរបាលខេត្តឧត្ដរមានជ័យ ទទួលបានថវិកាលើកទឹកចិត្តពីថ្នាក់ដឹកនាំក្នុងករណីប្រឹងប្រែងបំបែកសំណុំរឿងឃាតកម្មបានដោយជោគជ័យ!

ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាចំនួន ៤,០០០,០០០ រៀល (ដែលជាថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ ចំនួន ២,០០០,០០០ រៀល, ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ចំនួន ១,០០០,០០០ រៀល និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន ១,០០០,០០០ រៀល) ដល់អង្គភាពអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជាលើកទឹកចិត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម (រំលោភសម្លាប់) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានដោយជោគជ័យ ។ ក្នុងនោះ៖១.កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ទទួលបានចំនួន ២,០០០,០០០ រៀល
២.អង្គភាពអធិការដ្ឋាននគរបាលក្រុងសំរោង ទទួលបានចំនួន ២,០០០,០០០ រៀល ។

លោកក្នុងករណីដែលកម្លាំងនគរបាលជំនាញនៃខេត្តឧត្តរមានជ័យ សហការជាមួយនគរបាលក្រុងសំរោង បានឈានទៅដល់ការបំបែកសំណុំរឿងរំលោបសម្លាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់បញ្ជូនទៅតុលាការដើម្បីមានវិធានការតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះដែរមហាជនបានសាទរទៅនឹងចំណាត់ការនិងការប្រឹងប្រែងរបស់កម្លាំងនគរបាលនៃខេត្តឧត្តរមានជ័យ ដែលបានធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅនិងមានជំនឿចិត្ត៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម