Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលបង្រ្កាបគ្រឿងញៀននៅភូមិវត្តស្វាយ ឃាត់សង្ស័យចំនួន ២ នាក់រួមនឹងវត្ថុតាង!

សៀមរាប៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ បានចុះបង្ក្រាបបទ រក្សាទុកចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ជនជាតិវៀតណាម ០១នាក់។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យទី១-ឈ្មោះ ឡេង ស្រីភ័ក្រ្ត ភេទស្រី ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ សាវ ថាន់ ភេទ ប្រុស ៣៨ឆ្នាំជនជាតិ វៀតណាម មានទីលំនៅ ភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ។ ( ចាត់ចែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)(មានសារធាតុញៀនក្នុងខ្លួន)។សមត្ថកិច្ចបន្ថែមថា ដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់៣.២៨ក្រាម(ទម្ងន់សុទ្ធ)។សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ទូរស័ព្ទដៃចំនួន០៥គ្រឿង។ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៤ខែមេសាឆ្នាំ២០២២ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម