Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ករណីនាំគ្នាដេញកាប់យុវជនម្នាក់ឲ្យរបួសធ្ងន់នៅមាត់ស្ទឹងសៀមរាប

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ទៅតាមបណ្តឹងរបស់គ្រួសាររងគ្រោះ ករណីទំនាស់ខឹងជនរងគ្រោះដេញវាយនិងស្រឡាញ់សង្សារបស់ខ្លួន ទើបពួកគេនាំបក្ខពួកចំនួន៥នាក់ដេញកាប់ជនរងគ្រោះរបួសធ្ងន់នៅមាត់ស្ទឹងសៀមរាប ។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះធ្វើឡើងនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នៅភូមិសាស្ត្រនៃសង្កាត់ស្លក្រាម ក្រុងសៀមរាប។

  លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយទទួលបានបណ្តឹងពីគ្រួសាររងគ្រោះ កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប នឹងទទួលការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃក្រុងសៀមរាប និងនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់យកមកសួរនាំ។

លោកបន្តថា ជនសង្ស័យទី០១-ឈ្មោះនី វណ្ណា ហៅប៉ោង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ មានស្រុកកំណើតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប( ជនដៃដល់ )។០២-ឈ្មោះឆុន មករា ហៅខ្លី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មករ មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប( ជនដៃដល់ )។០៣-ឈ្មោះសុខ ធីសែន ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករ មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប( ជនដៃដល់)។០៤-ឈ្មោះជុន តុលា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប( អ្នកសមគំនិត)។០៥-ឈ្មោះរ័ត្ន ស្រីរុំ ភេទស្រី អាយុ២៤ឆ្នាំមុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង/ខេត្តសមរាប ទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប( អ្នកសមគំនិត )។លោកបន្ថែមថា ពាក់ព័ន្ធនិងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់និងកាំបិត )គឺបានកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២.០០នាទី នៅចំណុចមុខវត្តព្រះឥន្ទកៅសី ហៅវត្តលើ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។លោកបន្តថា ជនសង្ស័យឈ្មោះសុខ ធីសែន បានជិះម៉ូតូដឹកជនសង្ស័យ ឈ្មោះនី វណ្ណា ហៅប៉ោង និងជនសង្ស័យឈ្មោះ ឆុន មករា ហៅខ្លី មករកកាប់មនុស្ស ក្នុងពេលធ្វើដំណើរតាមផ្លូវជនសង្ស័យទាំងបីបានជួបជនសង្ស័យ ឈ្មោះរ័ត្ន ស្រីរុំ រួមទាំងបី្ត(គេចខ្លួន) និងជនសង្ស័យ ឈ្មោះជុន តុលា និងបក្ខពួក(គេចខ្លួន)ហើយប្រាប់រឿងរ៉ាវដែលទៅរកកាប់គេ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូ ហើយក៏បានជួបមិត្តភ័ក្កិរបស់ជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង( ដែលគេចខ្លួន )  នៅម្តុំបឹងកាឡូ ហើយបបួលគ្នា រួចនាំគ្នាជិះរកជនរងគ្រោះឈ្មោះម៉ាន់ អ៊ិនដាលីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅវត្តព្រះឥន្ទកៅសី ហៅវត្តលើ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ លុះក្រុមជនសង្ស័យជិះដល់ចំណុចកើតហេតុ ក៏ឃើញជនរងគ្រោះកំពុងតែអង្គុយលេងលើសួនមុខវត្ត ជនសង្ស័យ ឈ្មោះរ័ត្ន ស្រីរុំ និងប្តី ជនសង្ស័យឈ្មោះ ជុន តុលា និងបក្ខពួក បានឈប់ម៉ូតូចាំផ្លូវ រីឯជនសង្ស័យ ឈ្មោះនី វណ្ណា ហៅប៉ោង  ជនសង្ស័យ ឈ្មោះ ឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន រួមទាំងបក្ខពួកមិត្តភ័ក្កិរបស់ជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង  បានចុះដេញក្រុមជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង  បានកាន់កាំបិតកាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេង បណ្តាលអោយរយះហូឈាម ហើយជនសង្ស័យឈ្មោះ ឈ្មោះ ឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន បានវ៉ៃទៅលើជនរងគ្រោះបន្ថែមទៀត។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនអស់ ។

  លោកបន្ថែមទៀតថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងពីឪពុកជនរងគ្រោះ និងចុះស្រាវជ្រាវកន្លែងកើតហេតុយើងក៏កំណត់ បានមុខសញ្ញា ហើយនាំខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។   លោកបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង បានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅជនរងគ្រោះពិតមែន។ជនសង្ស័យឈ្មោះ ឆុន មករា ហៅខ្លី បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលរួម និងវ៉ៃទៅលើជនរងគ្រោះពិតមែន។ជនសង្ស័យឈ្មោះ សុខ ធីសែន បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលរួម និងវ៉ៃទៅលើជនរងគ្រោះពិតមែន។ជនសង្ស័យ ឈ្មោះរ័ត្ន ស្រីរុំ បានឆ្លើយសារភាពថាខ្លួននិងប្តី មិនបានធ្វើសកម្មភាពកាប់ឬវ៉ៃទៅលើជនរងគ្រោះទេ តែខ្លួនបានជិះម៉ូតូជាមួយប្តីមើលផ្លូវ។ជនសង្ស័យ ឈ្មោះ ជុន តុលា បានឆ្លើយសារភាពថាខ្លួន មិនបានធ្វើសកម្មភាពកាប់ឬវ៉ៃទៅលើជនរងគ្រោះទេ តែខ្លួនបានជិះម៉ូតូជាមួយបក្ខពួកមើលផ្លូវ។លោកបញ្ចាក់ថា ករណីនេះមូលហេតុដោយជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង ខឹងជនរងគ្រោះដេញវាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ និងខឹងជនរងគ្រោះស្រឡាញ់សង្សារបស់ខ្លួន។វត្ថុតាងដកហូតបានកាំបិតាំងតោចំនួន០១ដើម ម៉ូតូចំនួន០១គ្រឿង។

 ​  បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់ខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម