Wednesday, January 15, 2025
Header Banner

សមត្ថកិច្ចចាប់ខ្លួនជនបរទេស២នាក់ នៅក្រុងសៀមរាប ករណីស្នាក់នៅខុសច្បាប់

សៀមរាប៖កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចាប់ខ្លួនជនជាតិបរទេសចំនួន២នាក់​ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសចំនួន២នាក់ ត្រូវបានកម្លាំងនករបាលឃាត់ខ្លួន​ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន)។ ជនបរទេសទាំងពីរនាក់នេះមានឈ្មោះ ៖ ១-VOLODYMYR BEHAL ភេទប្រុស អាយុ៣៦ឆ្នាំ​ ជនជាតិ អ៊ុយក្រែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បម្រើការងារតាមប្រព័ន្ធអុិនធើណិត ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តព្រះសីហនុ។នៅថ្ងៃទី ០៧-០៦-២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នឹងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ០១ឆ្នាំ ពីបទ អំពើលួចនិងចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតិ។ក្រោយពីអនុវត្តទោសចប់ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីរកលិខិតឆ្លងដែន តែរកមិនឃើញ រហូតដល់ថ្ងៃទី០១-០៨-២០២០ ក៍ធ្វើដំណើរមកកាន់ខេត្តសៀមរាបតែម្តង។ ២-SERGY PODOSYN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិរុស្សុី គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧ តាមច្រកមិនចាំ ដោយធ្វើដំណើរពីប្រទេសថៃ មកស្នាក់នៅខេត្តព្រះសីហនុ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ក៏បានផ្លាស់មកស្នាក់នៅខេត្តសៀមរាប។កាលពីខែកក្កដា ឆ្នាំ២០២០ បានប្រគល់លិខិតឆ្លងដែនឲ្យទៅបុរសជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ យកទៅបន្តសុពលភាពទិដ្ឋាការស្នាក់នៅ។ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់ទទួលបានលិខិតឆ្លងដែនវិញទេ ហើយក៏មិនអាចទំនាក់ទំនងទៅបុរសនោះបានដែរ។បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី៕s.r time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម