សៀមរាប៖ភ្លៀង,ផ្គរ,រន្ទះបានឆក់យកជីវិតស្ត្រីជាគ្រូបង្រៀនកាត់ដេរម្នាក់ និងរបួស៣នាក់ដោយសាររន្ទះបាញ់ បន្ទាប់ពីនាំគ្នាទៅធ្វើសមាធិនៅលើភ្នំគូលែន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤ និង៤០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។


លោកវីរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដោយបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ នឹងប្រជាការពារភូមិតាពេញដើម្បីចុះពិនិត្យសព ដែលស្ថិតនៅ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តែជនរងគ្រោះត្រូវបានបក្សពួកយកមកសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ។សពឈ្មោះថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរគ្រូបរមី រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកមកជាមួយជនរងគ្រោះ )បានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ ខ្លួនជាមួយជនរងគ្រោះ នឹងបក្សពួកមានគ្នា១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំនុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃ ដើម្បីសមាធិ ក្រោយពីព្រះសង្ឃអនុញាត្តហើយ ខ្លួននឹងបក្សបានរ៉ៃប្រាក់គ្នាដើម្បីទិញសំភារ:រៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង ១៤ នឹង ១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់នឹងរន្ទះ ភ្លាមនោះខ្លួននឹងបក្សពួក បានចូលទៅជ្រកក្រោមកុដ្ឋលោក ស្រាប់តែមានរន្ទះបានបាញ់ចំកុដ្ឋលោលោកបណ្ដាលអោយត្រូវជនរងគ្រោះសន្លប់បាត់បង់ស្មារតី ពេលនោះបក្សពួករបស់ខ្លួនបានជួយសង្រ្គោះដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ពេលទៅដល់លោកគ្រូពេទ្យបានជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានបន្ដដឹកសពជនរងគ្រោះតាមឡានពេទ្យយកទៅឯស្រុកកំណើត ។លោកបញ្ជាក់ថា ការពិនិត្យសាកសព ផ្នែកក្បាល ដងខ្លួន នឹងអាវ:យវ:យើងពុំឃើញមានស្លាកស្នាមត្រង់ចំនុចនេះឡើយ។សន្និដ្ឋាននិងយោងតាមការបំភ្លឺពីសាក្សី ព្រមទាំងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និង គ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ ជនរងគ្រោះគឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន។ក្រោយការពិនិត្យចប់សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

នារដូវវស្សានេះអាចនឹងមានភ្លៀងផ្គររន្ទះខ្លាំងអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕ដោយ៖AFN


