រតនគិរី៖កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ នៅនៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចុះល្បាតនៅចំណុចភូមិ០៣ ឃុំត្រពាំងក្រហម បានជួបមុខសញ្ញាគួរឱ្យសង្ស័យ បានឃាត់សាកសួរ និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន១០ថង់តូច។


តាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកកូនមុំ បានអោយដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ វុធ វៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី
២.ឈ្មោះ ហាន ហាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅក្រុមហ៊ុនចំការចេក។


ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន១០ថង់តូច ទម្ងន់ ០.៧៥
២.ទូរស័ព្ទដៃ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖សំខាន់



