Monday, November 10, 2025
Header Banner

សោកស្តាយណាស់…ចោរលួចកាត់សោតូបលក់ខោអាវនៅក្នុងផ្សារពួក យកទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណជា៣ទៀបភ្លឺឈានចូលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២២ ស្ថិតក្នុងភូមិ ចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានករណីចោរលួចកាត់មេសោតូបលក់ខោអាវនៅក្នុងផ្សារពួក យកទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព។

  យោងតាមការឲ្យដឹងពីម្ចាស់តូបរងគ្រោះឈ្មោះ សៅ កែវ ហៅផាន់នី ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ក្លាំង គិមហួន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ អាជីវករលក់ដូរខោអាវផ្សារពួក រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា នៅវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ រូបគាត់បានមកបើកតូបលក់ដូចសព្វដង ពេលនោះឃើញទ្វារតូបបើកចំហរមួយចំហៀងនិងភ្លើងបំភ្លឺក្នុងតូប បាត់មេសោទ្វារ(២មេសោ) និងមានស្នាមស្វានមេសោ១នៅទ្វារម្ខាងទៀតក៏មានការសង្ស័យ បន្ទាប់ពីបើកទ្វារតូប ឃើញឥវ៉ាន់រាយប៉ាយ ដឹងថាចោរ(ជនសង្ស័យ)គាស់តូបចូលលួចខោអាវ បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។សមត្ថកិច្ចបានឲ្យដឹងថា តាមការបញ្ជាក់ម្ចាស់តូប ការបាត់បង់អស់ ខោអាវស្ត្រី-បុរស ចំរុះ ប្រភេទកូរ៉េ(សាច់ខៅបោយ,សាច់យឺត) តម្លៃ ១០$ , ១៥$ , ខោខ្លី(លីអូ) បុរស-ស្ត្រី , រ៉ូបស្ត្រី (ចងជាបាច់) មិនច្បាស់ចំនួន សរុបទឹកប្រាក់ប្រហែលចំនួន ៤០០០$(បួនពាន់ដុល្លារអាមេរិក)។សមត្ថកិច្ចបន្តថា បន្ទាប់ពីបានទទួលបណ្តឹងរួច កម្លាំងនគរបាលស្រុកពួក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ ចាប់យកវត្ថុតាង មេសោ១(ប្រភេទសោចិន), ទុលណឺវិស១, តូបកើតហេតុស្ថិតក្នុងផ្សារពួក ជ្រុងខាងលិច ទំហំតូបមុខបណ្ដោយប្រវែង៤៨០ស.ម , ទទឹងប្រវែង៤០០ស.ម , មានទ្វារស័ង្កសី(ទាញលើ-ក្រោម)ពីរប្រឡោះ កំពស់ទ្វារ២៤០ស.ម(តូបជាជួរជាប់ៗគ្នាប្រក់ស័ង្កសី)។

   ពាក់ព័ន្ធនឹងករណីនេះដែរ កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវនដើម្បីស្វែងរកក្រុមចោរទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម