ខេត្តសៀមរាប៖ពលរដ្ឋរងគ្រោះចំនួន៨គ្រួសារគ្រោងនឹងថៅកែលក់គ្រឿងសំណង់លី ហាំងសេង ទៅតុលាការ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ខណៈពួកគាត់បានទិញផ្ទះល្វែងវែងនិងបង់លុយជិតរួចប៉ុន្តែនៅមិនទាន់រួចនិងគ្មានប្លង់កាន់កាប់។

តំណាងឱ្យអ្នកទិញ ៨ ល្វែង ស្មើ នឹង៨គ្រួសារ មាន ឈ្មោះ យាង ស្រី យ៉ា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង បានឲ្យដឹងថា ពួកគាត់ បានមកទិញផ្ទះល្វែង នេះ គឺ តាម មិត្តភក្តិ និង ឃើញ ម្ចាស់ផ្ទះ ល្វែង បង្ហោះក្នុងសង្គមហ្វេសប៊ុក។ ដូច្នេះទើបពួកគាត់ នាំគ្នា មកមើល អ្នកខ្លះ នៅក្នុងក្រុងសៀមរាប ខ្លះ នៅភ្នំពេញ ហើយ ម្នាក់ៗបានបង់ប្រាក់ចំនួន៣០ ទៅ៥០ភាគរយមុន ជាពិសេស រូបខ្ញុំ បង់មុន៧០ភាគរយ និងមានអ្នកខ្លះបង់ផ្តាច់១០០ភាគរយថែមទៀតក៏មាន។អ្នកស្រី រៀបរាប់បន្តថា ពួកខ្ញុំ បង់ប្រាក់ តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ មានរយៈពេលប្រមាណជាង២ឆ្នាំទៅហើយ ផ្ទះធ្វើ ក៏មិនទាន់រួចរាល់ បានត្រឹមតែចាក់ជាសរសេរ និងប្លង់សេប៉ុណ្ណោះ ផ្ទេរកម្មសិទ្ធិ ឱ្យពួកខ្ញុំ ក៏លោក លី ហាំងសេង និង អ្នកស្រី អៀង ប៊ួយគង់ ដែលជាម្ចាស់គម្រោង ក៏មិនទាន់បានកាត់ ឈ្មោះ មមកឱ្យពួកខ្ញុំទៀតផង។ អ្នកស្រី រៀបរាប់បន្តទៀតថា បើតាមកិច្ច សន្យាទិញលក់ផ្ទះ ល្វែង ដែលបានផ្តិតមេដៃ នៅមុខមេធាវី កាលពីខែមករា ឆ្នាំ២០២០ នោះ យើងបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលភាគីអ្នកទិញទូទាត់ ប្រាក់ដំណាក់កាលទី១ រួច គឺប្រាក់ កក់មុន ៣០ឬ៥០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នក លក់ត្រូវចាប់ផ្តើមធ្វើបែបបទចុះបញ្ជីផ្ទេសិទ្ធិ ផ្ទះ និងដី ដែលបានលក់នោះឱ្យទៅភាគីអ្នកទិញស្របទៅតាមផ្លូវច្បាប់។ ហើយត្រូវសាង សង់ផ្ទះឱ្យចប់សព្វគ្រប់ ១០០ ភាគ រយ ក្នុងរយៈពេល ១៨ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។ បើតាមកិច្ចសន្យារបស់អ្នកទិញ និង អ្នកលក់ ក៏បានលើកឡើងដែរថា ក្នុង ករណីអ្នកលក់ផ្ទះល្វែងឈ្មោះ លី ហាំង សេង (ប្តី)និង ប្រពន្ធ ឈ្មោះ អៀង ប៊ួយ គង់ បើសាងសង់ផ្ទះមិនទាន់ពេលវេលាតាមការកំណត់ទេ គឺភាគីអ្នកលក់ត្រូវទូទាត់សងការខូខូចខាតឱ្យភាគីអ្នកទិញ។ ជាមួយគ្នានេះ ប្រសិនបើភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬ បំពេញកាតព្វកិច្ចតាមកិច្ចសន្យាមិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់សងប្រាក់ដែលបានទទួលពីភាគីអ្នកទិញ ទាំងប៉ុន្មាន ក្នុងចំនួនមួយទ្វេរ គុណ និង ពីរដងឱ្យទៅភាគីអ្នកទិញវិញ។ ជុំវិញករណីនេះ អ្នកព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីលោក លី ហាំងសេង និង អ្នក ស្រី អៀង មួយគង់ ដែលជាម្ចាស់គម្រោង ផ្ទះល្វែងនេះបាននៅឡើយទេ នៅថ្ងៃទី ៥ខែឧសភាឆ្នាំ២០២២នេះ បានទេដោយសារទូរស័ព្ទ ស្ថិត នៅក្រៅតំបន់សេវា។
ពាក់ព័ន្ធនឹងករណីនេះដែរពលរដ្ឋរងគ្រោះសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងស្ថាប័នតុលាការ អាចជួយរកយុត្តិធម៌ឲ្យពួកគាត់ឲ្យបានសមរម្យទៅតាមផ្លូវច្បាប់៕ដោយAFN











