Monday, November 10, 2025
Header Banner

ពិតជាលឿនពេកហើយ …អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋ១៨ខ្នងអស់នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន បានចេញមកគ្រប់គោល​ដៅដើម្បី​ជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបានមានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។ ក្នុងហេតុនេះកម្លាំងជំនាញបានប្រើប្រាស់រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន ដោយរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន៣០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​៥២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ចំពោះមូលហេតុនៃការឆាបឆេះ កម្លាំងជំនាញនិងចុះទៅស្រាវជ្រាវបន្ថែមនៅព្រឹកថ្ងៃទី០៧ ខែឧសភា នេះ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញផ្ទះមួយខ្នងដែលនៅកណ្ដាលគេត្រូវបានភ្លើងកំពុងឆាបឆេះ​ដោយម្ចាស់ផ្ទះបានរត់ចេញក្រៅ​ស្រែកឆោឡោឲ្យបងប្អូនជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅរហូតគ្រប់គ្រងលែងឈ្នះ។  ដោយភ័យស្លន់ស្លោរប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតម្លៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន និងបានត្រឹមតែឈរមើលផ្ទះខ្លួនដែលត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ ។ ហើយភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀត៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម