ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងភ្នាល់ទឹកភ្លៀងនៅរដូវភ្លៀងធ្លាក់នេះ កំពុងតែប្រតិបត្តិការយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្រ្តនៃ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចមួយចំនួន ហាក់រក្សាភាពស្ងៀមស្ងាត់មិនឃើញចុះណែនាំឬបង្ក្រាបទាល់តែសោះ។


ទីតាំងនេះនៅចំកណ្ដាលក្រុងភ្នំពេញតែម្ដង ពីមុនគេលេងតាមហាងកាហ្វេ ហាងបាយ តារាងបាល់ ដំបូលអាគារ ខ្ពស់ៗ តែឥឡូវ គេលេងតាមទូរសព្ទដៃ តាមតេឡេក្រាម តាម account តាមគ្រុបតេលេក្រាម មិនចាំបាច់ពិបាកទៅលេងតាមដំបូលផ្ទះខ្ពស់និងតាមហាងកាហ្វេទៀតទេ ដែលនៅតាមដំបូលផ្ទះខ្ពស់សព្វថ្ងៃគ្រាន់តែជាកន្លែងមើលមេឃ មើលពពក ហ្នឹងដាក់កន្លែងមួយដើម្បីបញ្ជាក់ការឈ្នះចាញ់តែប៉ុណ្ណោះចំណែកការភ្នាល់វិញគឺភ្នាល់តាមទូរសព្ទដៃដាក់លុយដកលុយតាមកុងធនាគារមួយចំនួនមិនចាំបាច់ចំណាយពេលវេលាទៅលេងកណ្ដាលភ្លៀងនោះឡើយ ។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការលេងភ្នាល់ល្បែងទឹកភ្លៀងគឺមានហាងឆេងចុះឡើងដូចហាងឆេងមាសអញ្ចឹង។ជុំវិញបញ្ហាខាងលើនេះមហាជនបានដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋាន ជាបើកភ្លើងខៀវឲ្យមានបទល្មើសល្បែងស៊ីសងទាំងនេះ។
ប្រជាពលរដ្ឋក្នុងតំបន់បានលើកឡើងថា ល្បែងស៊ីសងនេះគឺជាដើមចមនៃអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និង អំពើហឹង្សា ក្នុងគ្រួសារជាដើម ព្រោះមួយថ្ងៃៗ មានអ្នកចាញ់មានអ្នកឈ្នះ ខ្ទង់ម៉ឺនដុល្លារឯណោះ។ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់ លោកអភិបាល នៃអណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្តម ឃួន ស្រេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការជួយពិនិត្យនិងបង្ក្រាបផងទាន៕ដោយ៖AFN




