Monday, November 10, 2025
Header Banner

ជនសង្ស័យល្មោភកាម ម្នាក់បបួលក្មេងស្រីវ័យ១៣ឆ្នាំទៅឆ្លុះកង្កែបបែរជាចាប់រំលោភយ៉ាងព្រៃផ្សៃរួចសម្លាប់ក្នុងវាលស្រែ

ខេត្តសៀមរាប៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យល្មោភកាមម្នាក់ដែលបានល្បួងក្មេងស្រីវ័យ១៣ ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងអណោចអធ័ម។ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទីនៅថ្ងៃទី០៩ខែឧសភាឆ្នាំ២០២២នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលនេះថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់គ្រួសាររងគ្រោះនិងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនិងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនិងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប ទើបលោកនឹងកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅលើទឹកប្រាកដមែន ហើយបានពិនិត្យលើសាកសព។ 

  លោកបន្តថា បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥:០០ នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។លោកបន្តថា ចំពោះករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួរនាំ ។លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្លប់រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។

   បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម