Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព្រានព្រៃចំនួន៥នាក់ដើរបាញ់សត្វ ក្នុងនោះម្នាក់បានស្លាប់ដោយសាររាលកៃកាំភ្លើងច្នៃខុសច្បាប់នៅស្រុកស្វាយលើ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រានព្រៃចំនួន៥នាក់បាននាំគ្នាដើរបាញ់សត្វ ដោយប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ហើយបុរសម្នាក់បានរាលកៃបាញ់ចំភ្លៅធ្លាយមកខ្នងខ្លួនឯង រួចហូរឈាមអស់ច្រើនបណ្ដាលឲ្យស្លាប់ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបាញ់ខ្លារ ស្ថិតនៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចស្រុកសូទ្រនិគម បានឲ្យដឹងថា មានករណីរាលកៃកាំភ្លើងស្លាប់បុរសម្នាក់ដោយខ្លួនឯងក្នុងចំណោម៥ នាក់ដែលបានទៅរកបូបាញ់សត្វ។សពឈ្មោះ ឆង ឆន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ ភួង សុផាន់ ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវជាមិត្តភក្តិសពបានប្រាប់អោយយើងដឹងថា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៣.០០នាទី សព និងខ្លួន មានគ្នាចំនួន ០៥នាក់ បានបបួលគ្នាទៅបាញ់លលកនៅក្នុងព្រៃចំណុចបាញ់ខ្លា ស្ថិតក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ដោយមាន៖១.ឈ្មោះ ឆង ឆន(សព) ភេទប្រុស អាយុ ៣៨ឆ្នាំភូមិបុស្ស ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។២.ឈ្មោះ ភួង សុផាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិពពេល
៣.ឈ្មោះ តាន់ ខើ ភេទ ប្រុស អាយុ ៣៤ឆ្នាំភូមិ ពពេល ៤.ឈ្មោះ ភុង វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ ៥.ឈ្មោះ ប៉ិក ផាន់ណា ភេទ អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណុចត្រូវរកសត្វ នាំគ្នាចុះដើររកសត្វ តែរកមិនមានសត្វសម្រាប់បាញ់ទេ ដល់ម៉ោង ១៥.០០ នាទីរសៀលក៏បបួលគ្នាមកផ្ទះវិញ និងរៀបចំកាំភ្លើងកែច្នៃដាក់លើគោយន្តកន្ត្រៃវិញ ដោយ ១.ឈ្នោះ តាន់ ខើ ភេទប្រុស កាន់កាំភ្លើងកែច្នៃ ១ដើម២.ឈ្មោះ ភូង សុផាន់ ភេទប្រុស កាន់១ដើម៣.ឈ្មោះ ឆង ឆន ភេទប្រុស (សព) កាន់កាំភ្លើង ២ដើម
ពួកខ្លួនបានរៀបចំទុកដាក់កាំភ្លើងលើគោយន្តរួច នៅសល់តែឈ្មោះ ឆង ឆន (សព) យកកាំភ្លើងមកក្រោយគេ ស្រាប់តែកំពុងរៀបឮសូរសម្លេងផ្ទុះផាំងពីក្រោយគោយន្ត ភ្លាមៗនោះពួកខ្លួនមើលទៅឃើញគាត់ (សព) ត្រូវរបួសដោយសាររៀលកៃកាំភ្លើងកែច្នៃចំភ្លៅខាងឆ្វេងធ្លាយពីម្ខាងទៅម្ខាង និងមានឈាមហូរច្រើន ក៏នាំគ្នាដឹកយកគាត់ទៅមន្ទីរពេទ្យស្រែណូយ ។ ពេលទៅដល់ពេទ្យក៏បានសង្គ្រោះបានបន្តិច ពេទ្យក៏ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយដោយសារឈាមហូរចេញច្រើនពេក។ រួចពួកខ្លួនក៏ដឹកសពយកមកផ្ទះនៅភូមិបុស្សធំ ឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប និង រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ការពិនិត្យសាកសព ផ្នែកក្បាល ដងខ្លួន និង អវយវៈទាំងអស់ ពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទល្មេីសព្រហ្មទណ្ទផ្សេងទេ ។សមត្ថកិច្ចបញ្ជាក់ថា យោងតាមកិច្ចសហការរវាងកម្លាំងផ្នែកព្រហ្មទណ្ឌ និង ផ្នែកពិនិត្យ វិភាគ កន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់សាក្សីមិត្តភក្តិ(សព )សមត្ថកិច្ចសន្និដ្ឋានថាសពបានស្លាប់ដោយសាររៀលកៃកាំភ្លើងកែច្នៃស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មហាជនបានលើកឡើងថាការប្រើប្រាស់កាំភ្លើងច្នៃដោយខុសច្បាប់តើអាចមានទោសពីកម្រិតណាទៅកម្រិតណាហើយករណីខាងលើនេះតើសមត្ថកិច្ចបានចំណាត់ការទៅលើព្រានព្រៃនោះដែរឬទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម