Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជនសង្ស័យជាអនីតិជនចំនួន៣នាក់លួចកាបូបស្ត្រីម្នាក់នៅស្រុកសូនិគមត្រូវបាននគរបាល ឃាត់ខ្លួនបានហើយ!

***ក្រុមជនសង្ស័យសារភាពថា គំរោងការចូលទៅលួចយកទ្រព្យសម្បត្តិនេះ ប្រសិនបើម្ចាស់ផ្ទះងើបទាន់ឃើញពួកខ្លួន នឹងកាប់ស្ត្រីរងគ្រោះតែម្តង…

សៀមរាប៖កម្លាំងនគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនជនសង្ស័យជាអនីតិជន ចំនួន០៣នាក់ពាក់ព័ន្ធករណីលួចកាបូបស្ត្រីម្នាក់យកគ្រឿងអលង្ការ និងប្រាក់ ដែលទុកនៅលើគ្រែក្រោមផ្ទះ។
លោក វរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ឡ ល ភេទប្រុស អាយុ ១៧ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំ តាយ៉ែក ស្រុក សូទ្រនិគម ខេត្ត សៀមរាម។២.ឈ្មោះ វ ជ ជ ភេទប្រុស អាយុ ១៥ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។៣.ឈ្មោះ ទ ច រ ភេទប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ បានធ្វើការស្រាវជ្រាវ បំបែកករណីលួចកាបូបដែលមានដាក់គ្រឿងអលង្ការ និងប្រាក់ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រហែល ៦០០០ ដុល្លារ អាមេរិក ។ កិច្ចប្រតិបត្តិការនេះ សម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដូចខាងក្រោម ៖១.ឈ្មោះ ឡ ល ភេទប្រុស អាយុ១៧ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំ តាយ៉ែក ស្រុក សូទ្រនិគម ខេត្ត សៀមរាម ។២.ឈ្មោះ វ ជ ជ ភេទប្រុស អាយុ ១៥ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។៣.ឈ្មោះ ទ ច រ ភេទប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។លោកបន្តថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ គាន ឃឹម ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រវ៉ាល ឃុតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបរាប់ប្រាប់ដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ខ្លួនបានដកយកលុយពីកាបូបស្ពាយចំនួន ៥ម៉ឺនរៀល ទៅស៊ីការគេនៅភូមិត្រពាំងត្រាវ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប រួចក៏ទុកកាបូបនោះដែលមានទាំងគ្រឿងអលង្ការ និងប្រាក់ នៅលើគ្រែក្រោមផ្ទះ ហើយគេងលក់ទៅ ។ រហូតដល់ព្រឹកឡើងឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៥:០០នាទីព្រឹក ខ្លួនក្រោកពីដេក រកមើលកាបូប ស្រាប់តែមិនឃើញ ហើយបានសួរនាំគ្នីគ្នា តែគ្មានអ្នកដឹង និងឃើញទេ ដូច្នេះខ្លួនក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែកតែម្តង ។
ក្រោយទទួលបានការរាយកាណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យបានចំនួន ០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាន។លោកបញ្ជាក់ថា បើតាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានចូលលួចកាបូបនោះ ដែលដាក់លើគ្រែក្រោមផ្ទះ ពិតប្រាកដមែន ។ ហើយធ្វើសកម្មភាពលួចនៅម៉ោង ១២ រំលងអាធ្រាត្យឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។ ផែនការពួកគេ បើពេលលួចម្ចាស់ងើបទាន់ ពួកគេនឹងកាប់តែម្ដង ។

ក្រោយសាកសួររួច សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង ដែលជនសង្ស័យលួច និងធ្វើកំណត់ហេតុប្រគល់ទទួលជូនជនរងគ្រោះ វិញ ។

ករណីខាងលើ កម្លាំងនគរបាលស្រុកសូទ្រនិគម បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទាំង ០៣ នាក់ ទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម