Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ដឹងការពិតហើយ ករណីចាប់ក្មេង២នាក់ដាក់ឡាន តាមពិតជាករណីកូនរត់ចេញពីផ្ទះសោះ…

សៀមរាប៖ដោយបានឃើញការបង្ហោះហ្វេសបុក(F.B)ពីគ្រួសារក្មេងរងគ្រោះថា មានករណីចាប់ក្មេងដាក់ឡាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកការស៊ើបអង្កេតរួចក៏បានសន្និដ្ឋានថា ជាករណីក្មេងរត់ចេញផ្ទះនោះទេព្រោះឪពុកម្តាយតែងតែអប់រំនិងវាយខ្លះៗ។

  អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែឧសភាថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ស្នងការការនិងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង និងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះស៊ើបអង្កេតករណីនេះយ៉ាងល្អិតល្អន់។លោកបន្តថា នៅថ្ងៃទី១៣ខែឧសភា២០២២ ដោយបានទទួលព័ត៌មានពីឈ្មោះប៉ិច សុខេន ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាម្ដាយក្មេងរងគ្រោះ បានរាយការណ៍ថា ជាទម្លាប់កូនប្រុសទាំង២នាក់ ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ ម៉ោង៦.០០នាទីបានចេញទៅរៀននៅសាលាអនុវិទ្យាល័យធ្លកអណ្ដូងស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លរក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង១២.៣០នាទី ។

លោកបន្ថែមថា លុះនៅថ្ងៃទី១២ខែឧសភា  វេលាម៉ោង៦.០០នាទី កូនរបស់គាត់ទាំង២នាក់បានចេញទៅរៀនតាមទំលាប់ដូចរាល់ដង ដោយឌុបគ្នាជាមួយបងប្អូន ហើយរហូតដល់ម៉ោងជិតមួយថ្ងៃស្រាប់តែមិនឃើញកូនមក គាត់ក៏បានទូរស័ព្ទទៅកូនតែមិនចូល ដោយប្លែកព្រោះរាល់ដងកូនគាត់មិនដែលបិតទូរស័ព្ទទេ ហើយគាត់បានទូរស័ព្ទសួរបងប្អូនថាបានឃើញកូនអត់តែបងប្អូនប្រាប់ថាអត់ឃើញទេ ទើបគាត់និងប្ដីបងប្អូននាំគ្នាដើររកតែដើរកមិនឃើញរហូតមកដល់ថ្ងៃនេះ។បញ្ជាក់លេខទូរស័ព្ទកូនដែលបាត់មានលេខ ០៦៩ ៦១៣៧០៦។

ពាក់ព័ន្ធនឹងករណីនេះដែរលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤នេះថា ដោយឃើញនៅការ(បង្ហោះ facebook ករណីចាប់មនុស្សដាក់ឡាន)កម្លាំងជំនាញនគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេតជាមួយនឹងគ្រួសាររងគ្រោះ ហើយគ្រួសាររងគ្រោះបាននិយាយថា គាត់ផុសហ្វេសប៊ុកបែបនេះគឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ។លោកបន្តថា ពេលសមត្ថកិច្ចទៅដល់លំនៅដ្ឋានរបស់គ្រួសាររងគ្រោះគេឃើញកូនជ្រូកដែលម្ដាយសន្សំលុយត្រូវបានកូនវាយបំបែកយកលុយអស់ហើយខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។លោកបន្តទៀតថា ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាននោះទេអាចជាករណីក្មេងរត់ចេញពីផ្ទះ ព្រោះម្ដាយរបស់ក្មេងតែងតែអប់រំនិងវាយពួកគេជាញឹកញាប់ទើបពួកគេរត់បែបនេះ។លោកក៏បានសំណូមពរឲ្យមហាជននិងបណ្ដាញសង្គមមេត្តាបញ្ចេញនូវព័ត៌មានដែលពិតកុំបំប៉ោងនាំឲ្យពុលសង្គម។លោកបញ្ជាក់ថា ករណីខាងលើនេះ  កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងនោះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម