Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គួរឲ្យអាណិត កុមារជនជាតិដើមភាគតិចទំពួនម្នាក់ កំព្រាឪពុកម្ដាយហើយមានជំងឺថែមទៀត…

ខេត្តរតនគិរី៖កុមារជនជាតិដើមភាគតិចទំពួនម្នាក់នេះពិតជាគួរអោយអាណិតណាស់ត្រូវបានម្តាយរត់ចោលរីឯឪពុកក៏បានទៅយកប្រពន្ធថ្មីដោយទុកអោយកុមារដ៏អភ័ព្វនេះរស់នៅជាមួយជីដូនឈ្មោះអ្យិត តូយ អាយុ៥២ឆ្នាំនិងជីតាឈ្មោះជន់ អូយ អាយុ៦០ឆ្នាំ មិនតែប៉ុណ្ណោះកុមារាដ៏កំសត់នេះមានជំងឺទឹកនោមប្រៃថែមទៀតផង។

បើតាមប្រភពព័ត៌មានក្នុងក្រុបតេឡេក្រាមព័ត៌មានសហគមន៍អោយដឹងនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះថា កុមារានេះមានឈ្មោះ ហុត ភូ អាយុ៥ឆ្នាំ ជាជនជាតិដើមភាគតិចទំពួន រស់នៅជីដូននិងជីតាដែលមានជីវភាពក្រីក្រ នៅភូមិលូត ឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី មានជំងឺទឹកនោមប្រៃ។ បច្ចុប្បន្នត្រូវបានជីដូននិងជីតាយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ផ្នែកជំងឺកុមារបន្ទប់លេខ២។តាមរយៈនេះលោកយាយនិងលោកតារបស់កុមារខាងលើសូមអំពាវនាវដល់ សប្បុរសជននានាមេត្តាជួយឧត្ថម្ភដល់រូបគាត់ផងដើម្បីបានជាថវិកាខ្លះសម្រាប់ទំនុកបម្រុងដល់កុមារា ហុត ភូ ដែលកំពុងសម្រាកព្យាបាលជំងឺនេះ។អាចទំនាក់ទំនងមកលេខទូរស័ព្ទ:0883370228៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម