Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នៅទីបំផុត នគរបាលជំនាញឃាត់ខ្លួនលោកនេនមួយអង្គ ករណីគាស់បន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយនោះបានហើយ

សៀមរាប៖នៅទីបំផុតកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនលោកនេនមួយអង្គដែលជាប់ពាក់ព័ន្ធនឹងករណីគាស់ទ្វារបន្ទប់លោកគ្រូចៅអធិការវត្តល្អក់យកលុយជិត២ម៉ឺនដុល្លារនោះបានហើយ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ខែឧសភានេះថា ករណីជនសង្ស័យលួចគាស់ទ្វារបន្ទប់ព្រះគ្រូចៅអធិការវត្តល្អក់ យកលុយជិត២ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាលោកនេន។លោកបន្តថា ជនសង្ស័យមានឈ្មោះតឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបន្តថា តាមការបំភ្លឺរបស់សមាចារោ គ្រួច លន់ ព្រះជន៦៧ព្រះវស្សា ជាចៅអធិការវត្តអរញ្ញរង្សីហៅវត្តល្អក់ ជាជនរងគ្រោះបានមានសង្ឃដេកាថា ជារៀងរាល់ថ្ងៃព្រះអង្គតែងតែយកលុយ ចំនួន៣០លានរៀលដែលជាលុយបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ្ធប្រគេនទុកសំរាប់ព្យាបាលព្រះរោគនិងលុយចំនួន១២០០០ដុល្លារ បូកចូលមានលុយខ្មែរផងដែលជាលុយបានមកពីការចូលរួមរបស់មហាជនជួយសាងសងសាលាអនុវិទ្យាល័យអរញ្ញរង្សី ហើយលុយទាំងនោះព្រះអង្គបានដាក់ក្នុងថង់យាមហើយយកទៅទុកក្បាលគ្រែខាងកើតលោកសឹងនិងបានយកខ្នើយគ្របជិត។លុះនៅថ្ងៃទីវេលាម៉ោង៥.៣០នាទី១២ខែឧសភា ព្រះអង្គបានចេញពីបន្ទប់កុដ្ឋលើរួចចុះទៅក្រោមនិងបានឆាន់ចង្ហាន់ពេលព្រឹកនៅសាលាឆាន់រួចនៅចាំទទួលចង្ហាន់នៅទីនោះមិនបានឡើងមកកុដ្ឋវិញទេរហូតដល់ពេលឆាន់ថ្ងៃត្រង់រួចម៉ោងប្រហែល១១.៤០នាទីទើបព្រះអង្គឡើងមកកុដ្ឋវិញ មកដល់កុដ្ឋយកកូនសោរចាក់ស្រាប់តែបាត់មេសោរ ទើបព្រះអង្គចូលទៅមើលកន្លែងទុកលុយស្រាប់តែបាត់អស់មិនឃើញតែម្ដង រួចក៏ផ្អើលឆោឡោនិងឃើញមេសោរនិងដែកថ្នាំងអំពៅប្រវែងជិតមួយម៉ែត្រនៅមុខទ្វាឈៀងខាងត្បូង។

   លោកបន្ថែមថា ចំណែកចម្លើយរបស់ជនសង្ស័យឈ្មោះតឹក សំណាង ភេទប្រុសអាយុ១៥ឆ្នាំនភភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ថា រឿងដែលលោកចៅអធិការបានបាត់លុយខ្លួនសូមបដិសេធ មិនបានលួចយកទេ។

  លោកនាយការិយាល័យ​បន្ថែមថា ឆ្លងតាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ ជាច្រើនអង្គ និងពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យឈ្មោះតឹក សំណាង ពិតជាជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទ្វារកុដ្ឋបន្ទាប់លោកគ្រូចៅអធិការវត្តល្អក់។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប សម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការដើម្បីមានចំណាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម