សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តកាមរីក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទីថ្ងៃទី ១៤ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ លើកបានឲ្យដឹងថា មានរថយន្តធំមួយគ្រឿងដឹកម៉ាក HYUNDAlពាក់ផ្លាកលេខ តាកែវ 3A.1465 ពណ៌បៃតង.ស បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាក TOYOTA CAMRY (ច្នៃទ្រុង) ពណ៌ ឈាមជ្រូក ពាក់ផ្លាកលេខ ច8738 ភព2 បើកបរដោយឈ្មោះ សាក់ តេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់ភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នកជិះជាមួយឈ្មោះ ភក្រ័ ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិជាមួយគ្នា ក្នុងទិសដៅ ពីកើតទៅលិចបណ្ដាលឲ្យស្លាប់ឈ្មោះ ភក្រ័ និងរបួសធ្ងន់ឈ្មោះ សាក់ តេង និងខូចខាតរថយន្តធំ១គ្រឿងស្រាលនិងរថយន្តតូចធ្ងន់១គ្រឿង។លោកបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចចរាចរណ៍បណ្តាលមកពីអ្នកបើកបររថយន្តតូចបើកមិនប្រកាន់ស្ដាំ។ លោកបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាង ទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖AFN

