Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ត្រីជំនាញចុះចែកទ្រុង,ចំណីនិងកូនមាន់ ដល់ចំនួនពលរដ្ឋ៥ស្រុក នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋឡើងវិញ

សៀមរាប៖ដោយសារវិបត្តិកូវីដ.១៩ បានធ្វើឲ្យពលរដ្ឋជួបការលំបាកក្នុងជីវភាព ហើយថ្នាក់ដឹកនាំបានគិតគូរនឹងឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមកយកទ្រុងមាន់ថ្មី,ចំណីមាននិងកូនមាន់ ចែកជូនដល់ពលរដ្ឋចំនួន៦០ គ្រួសារក្នុងឃុំចំនួន២នៃស្រុកស្រីស្នំ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)-ការឆ្លើយតបបន្ទាន់ទៅនឹងជម្ងឺកូវីដ ១៩ ចាត់ចែងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានផ្តល់ទ្រុងមាន់ចំនួន១៥០ទ្រុង កូនមាន់ចំនួន ១០៥០០ក្បាល ចំណីមាន់ចំនួន ៧៥០០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀតជូនកសិករ ៣០០គ្រួសារ មកពីស្រុកចំនួន៥ ក្នុងខេត្តសៀមរាប។

លោកបន្តថា បន្ទាប់ពីចុះចែកទ្រង់,ចំណីនិងកូនមាន់ ដល់ពលរដ្ឋ ក្រុមការងារជំនាញបានបង្រៀនពីវិធីចិញ្ចឹមមាន់ដល់ពលរដ្ឋផងដែរ។លោកបន្តថា ការចិញ្ចឹមមាន់បែបនេះអាចបានផលក្នុងរយៈពេលត្រឹមតែ៣ ខែប៉ុណ្ណោះ។ គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះតម្លៃសាច់មាន់និងស៊ុតមាន់ កំពុងមានទីផ្សារគួរសម សម្រាប់ឲ្យពលរដ្ឋអាចផ្គត់ផ្គង់ក្នុងគ្រួសារបានមួយកម្រិតផងដែរ។គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីមិនមាននាំចូលសាច់មាន់ពីបរទេស ជាកត្តាធ្វើឲ្យពលរដ្ឋអាចរកប្រាក់ចំណូលបានគួរសម៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម