Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បោកស្រស់ៗ…បុរសម្នាក់ច្រកដីខ្សាច់ដាក់ក្នុងការ៉ុងស្កសហើយយកទៅលក់ឲ្យអាជីវករនៅតាមបណ្តាស្រុក ត្រូវនគរបាលឃាត់ខ្លួន

សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា បុរសម្នាក់បានច្រកដីខ្សាច់ដាក់ក្នុងការ៉ុងស្ករស ហើយយកទៅលក់ឲ្យអាជីវករលក់ឥវ៉ាន់ចាបហួយនៅតាមបណ្ដាលស្រុកមួយចំនួននៃខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ។នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ ម៉ោង១២និង១៥នាទី នគរបាលប៉ុស្តិ៍កណ្តែក បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹងរៀបរាប់ថា ៖ នៅថ្ងៃទី ១៦ខែឧសភាឆ្នាំ២០២២ ម៉ោង ៧ព្រឹកគាត់បើកតូបលក់ឥវ៉ាន់ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដូចធម្មតា ។ លុះម៉ោង១៧និង០០នាទី មានមនុស្សប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដា ពណ៌ខ្មៅ ឌុបការ៉ុងពណ៌សមួយ មកដល់សួរគាត់ថា ទិញស្ករស លក់១ការ៉ុងតម្លៃ ១០០០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ លុះម៉ោង១៨និង៣០នាទី បុរសខាងលើបានដឹកមកលក់៣ការ៉ុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ ៣០.០០០០រៀល (បីសែនរៀល) និងបានសុំលេខទូរស័ព្ទគាត់ សំរាប់ទាក់ទងទិញស្ករសបន្ថែម ។លោកបន្តថា លុះថ្ងៃទី ១៧ខែឧសភាឆ្នាំ២០២២ ម៉ោង៨ព្រឹក បុរសឈ្មោះរិន ចំរើនដដែល បានទាក់ទងលក់ស្ករបន្ថែមចំនួន៥ការ៉ុងទៀត គាត់ទទួលទិញទៀត ប្រហែលកន្លះម៉ោងបុរសខាងលើ ដឹកស្ករចំនួន៥ការ៉ុងទៅអោយគាត់ដល់ផ្ទះ ហើយបានទៅយកលុយនៅតូបលក់និងគាត់ ចំនួន៥០.០០០០ រៀល (ប្រាំសែនរៀល) បន្ទាប់មកប្អូនស្រី ឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯងសុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទ បុរសខាងលើជិះម៉ូតូមកតូបគាត់ម្តងទៀត ពេលនោះគាត់ហែកការ៉ុងមើលឃើញសុទ្ធតែ ដីខ្សាច់នៅក្នុងការ៉ុងទាំងអស់ ក៏នាំគ្នាឃាត់បុរសនោះទុកហើយហៅ សមត្ថកិច្ចតែម្តង។
លោកបញ្ជាក់ថា តាមការស្តាប់ចម្លើយរបស់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការ៉ុង ហើយលក់អោយជនរងគ្រោះខាងលើចំនួន៩ការ៉ុងពិតប្រាកដមែន និងបានធ្វើសកម្មភាពយកដីខ្សាច់ច្រករកការ៉ុង លក់អោយអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ ១លើក និង លក់អោយអ្នករស់នៅម្តុំវត្តល្អក់ពុំស្គាល់ឈ្មោះ១លើក លុយដែលលក់បានខ្លួនចាយវាយអស់ ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើកាន់ការិយាល័យជំនាញ ចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម