Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលស្រុកពួក ចាប់ខ្លួនម្ចាស់គោយន្តដឹកថ្ម១គ្រឿងករណីបើកបុកតូបជួសជុលម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប៖កម្លាំងនគរបាលជំនាញស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបើកគោយន្តដឹកថ្ម បុកតូបជាងជួសជុលម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអាធ័ម ឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង០០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅចំនុចខាងជើង កែងឈូកចំងាយ១៥ម៉ែត្រ ក្នុងភូមិឈូ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តកែច្នៃ ពណ៌ខៀវ បើកបរដោយឈ្មោះ សំ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ គ្រូបង្រៀន បើកបុក មនុស្សកំពុងអង្គុយធ្វើម៉ូតូឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (ស្លាប់)។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យឈ្មោះ ហេង ហ៊ុនលី ភេទប្រុស (ស្លាប់)។ ខូចខាត: ម៉ូតូ ០២គ្រឿង ធ្ងន់។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ នៃការគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីម្ចាស់គោយន្តកែច្នៃ បើកបរខ្វះការប្រុងប្រយ័ត្ន។ សាកសពជនរងបានប្រគល់ឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។រីឯជនបង្កត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកពួក រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម