Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចតេជោ៖នាឳកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងហ្វេសបុក របស់សម្តេចកាលពីថ្ងៃទី០១ខែកញ្ញាម្សិលម៉ិិញនេះថា៖សុខសប្បាយជាទេបងប្អូន! នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់តាមប្រពៃណីទំនៀមទម្លាប់សាសនា។ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។ នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះមានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម