Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សត្វស្លាប និងសំណាកសត្វព្រៃខុសច្បាប់ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សត្វសស្លាបកំរស្ទើដាច់ពូជ និងសំណាកសត្វមួយចំនួន ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថស្រុកភ្នំស្រួចធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ការបង្ក្រាបសត្វព្រៃខុសច្បាប់ខាងលើ ប្រព្រឹត្តឡើង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ការបង្ក្រាបបទល្មើសសត្វព្រៃខាងលើ មានការសម្របសម្រួលនិតិវិធីដោយ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

យោងតាមលិខិតត្រួតពិនិត្យ និងឆេកឆេររបសលោកព្រះរាជអាជ្ញារង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រទះឃើញ និងដកហូតសម្ភារះរួមមានដូចខាងក្រោម៖
១- កូនក្ងោករស់ ចំនួន ០៥ក្បាល
២- ព្វាំងរស់ ចំនួន ០៨ក្បាល
៣- សេកសោមរស់ ចំនួន ០២ក្បាល
៤- សេកអាត់រស់ ចំនួន ០១ក្បាល
៥- ក្តាន់ញ៉ៃងរស់ ចំនួន ០៦ក្បាល
៦- រអាតត្នោតរស់ ចំនួន ០១ក្បាល
៧- អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល
៨- ស្ទាំងលលករស់ ចំនួន ០១ក្បាល
៩- ក្បាលកេងកងធំក្រៀម ចំនួន ០២ក្បាល
១០- ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។

បច្ចុប្បន្នជនពាក់ពន្ធ័ខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ដើម្បីបន្តនិតិវិធីសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់ ។

ចំណែកសត្វព្រៃរស់ទាំងអស់ និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម