Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កម្មករ​សំណង់​ចំនួន៤នាក់​ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ករណី​ដាច់ធ្លាក់ជណ្តេីរខ្សែររ៉តពីជាន់ទី១៥​ នៅខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖​ កម្មករ​សំណង់​ចំនួន៤នាក់​ បានស្លាប់​នៅនឹងកន្លែងកេីតហេតុ​ និងម្នាក់ទៀតបានរងរបួសធ្ងន់ករណី​ដាច់ធ្លាក់ជណ្តេីរខ្សែររ៉តពីជាន់ទី១៥ ​នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២​ ស្ថិត​នៅអគារកំពុងសាងសង់នៅចំណុចផ្លូវ សេតេក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ​

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១-ឈ្មោះ វល្ល៍​ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់)​ ទី២-​ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ(ស្លាប់) ទី៣-ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ(ស្លាប់)​ ទី៤-ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ 888(ស្លាប់) និងរងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង សង្គ្រោះនៅមន្ទីរពេទ្យ ។ បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត​៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម