Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីការងារស្នូលរបស់ មន្ទីរកសិកម្រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប

ភ្នំពេញ៖សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០៖ ១.សកម្មភាពថ្នាក់ដឹកនាំមន្ទីរ លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពអាហារនិងវិធានត្រួតពិនិត្យគុណភាព សុវត្តិភាពផល ផលិតផលជលផល ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និង លោកSHETTY Thombathu ប្រធានផ្នែកបច្ចេកទេស UNIDO ។ ដែលមានរយ:ពេល០៥ថ្ងៃ (៣១ខែសីហាដល់ថ្ងៃទី០៤ខែកញ្ញាឆ្នំា២០២០)ដែលមានសិក្ខាកាមចូលរួម ចំនួន៣១នាក់ ស្រ្តី០៧នាក់ នៅសណ្ឋាគាររ៉ូយ៉ាល់ អេមផាយ ខេត្តសៀមរាប។ ២.ការងារផលិកម្ម និងបសុព្យាបាល លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំ ក្រុមការងារមន្រ្តីបច្ចេកទេសការិយាល័យផលិតកម្ម និងបសុព្យាបាល បានអនុវត្តវិធានជីវសុវត្ថិភាព និងនិតិវិធីការដឹកជញ្ជូនសត្វ និងផលិតផលសត្វ ដោយបានត្រួតពិនិត្យរថយន្តដឹកជ្រូកនាំចេញពីប្រទេសថៃចំនួន២គ្រឿង មានជ្រូកចំនួន៦៥ក្បាល របស់ក្រុមហ៊ុនអង្គរសុខសែនជ័យ និងក្រុមហ៊ុនលឹមអ៊ីវម៉ី និងរថយន្តដឹកជ្រូកក្នុងស្រុករបស់ក្រុមហ៊ុនបេតាហ្គ្រោ និងក្រុមហ៊ុនស៊ីភីចំនួន២គ្រឿងមានជ្រូកសរុប៨០ក្បាល ឆ្ពោះទៅ រាជធានីភ្នំពេញ ។ ៣.ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ដាំកូនឈើប្រភេទធ្នង់ចំនួន ៤៨០ដើម នៅចំការពូជធ្នង់ ក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប សមាសភាពចូលរួមមាន៖ លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកនាយរងខណ្ឌ នាយផ្នែក នាយរងផ្នែក នាយសង្កាត់ នាយរងសង្កាត់ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីរដ្ឋបាលស្រុកស្វាយលើសរុបចំនួន ១២០នាក់ ។ ៤. ការងារផ្សេងៗ -លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងអមដំណើរដោយលោក លោកស្រីអនុប្រធានការិយាល័យ ព្រមទាំងសហការី បានជួបប្រជុំពិភាក្សាការងារក្រោមអធិបតីភាព លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ស្តីពីការអនុវត្តន៍ច្បាប់គ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ជាមួយរដ្ឋបាលស្រុក អាជ្ញាធរដែនដី និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកជីក្រែង ។ ដែលមានរបៀបវារៈ ១.ពង្រឹងការអនុវត្តន៍ច្បាប់ និងកិច្ចសហប្រតិបត្តិការការងារ ២.បញ្ហាប្រឈមក្នុងការអនុវត្តន៍ច្បាប់ ៣.ស្វែងរកដំណោះស្រាយរួម ៤.សំណូមពរ និងផ្សេងៗ។ កម្មវិធីធ្វើទ្បើងនៅសាលប្រជុំ សាលាស្រុកជីក្រែង ដែលមានអ្នកចូលរួមសរុប១១នាក់ ស្រី្ត២នាក់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម