Thursday, May 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ទីរបញ្ចកោណ៖យោធាចិនកំពុងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួនឲ្យបានទ្វេដង

អន្តរជាតិ៖មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារថា យោធាចិនកំពុងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០០ របស់ខ្លួនឲ្យបានទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍ជាមួយនឹងសមត្ថភាពបាញ់ពួកវាភ្ជាប់ពីលើមីស៊ីលផ្លោងបាលីស្ទីកដែលបាញ់ពីដីគោក សមុទ្រ និងអាកាស។របាយការណ៍បាននិយាយថា ក្រៅពីមានគោលបំណងដើម្បីភាពស្មើគ្នាខាងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក កងទ័ពរំដោះប្រជាជនចិន (PLA) ក៏ផ្តោតលើការធ្វើប្រតិបត្តិការរួមគ្នាដើម្បីអាចរារាំង ឬកម្ចាត់រាល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើអន្តរាគមន៏ជំនួសមុខឲ្យតៃវ៉ាន់ផងដែរ ។របាយការណ៍បានបន្តទៀតថា PLA បានធ្វើស្មើ ឬហួសពីយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ជាច្រើនរួចទៅហើយរួមទាំងការកសាងនាវា មីស៊ីលបាលីស្ទីកដែលមានមូលដ្ឋានលើដីគោក មីស៊ីបញ្ជាទិស និងប្រព័ន្ធការពារអាកាស ។ហើយនៅក្នុងការប៉ាន់ស្មានជាសាធារណៈលើកដំបូងរបស់ខ្លួនស្តីពីសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសចិន របាយការណ៍ប្រចាំឆ្នាំបាននិយាយថា ប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរទាបបំផុតត្រឹម ២០០ គ្រាប់នៅក្នុងឃ្លាំងស្តុកនុយក្លេអ៊ែររបស់ខ្លួនគឺតិចជាងចំនួនអ្នកវិភាគឯករាជ្យដែលបានប៉ាន់ស្មានចំនួន ៣០០ ឬច្រើនជាងនេះ ។របាយការណ៍បានអះអាងថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។ ប្រទេសចិនអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែររួចទៅហើយតាមរយៈមីស៊ីលផ្លោងបាលីស្ទីកពីដី និងសមុទ្រ ហើយកំពុងអភិវឌ្ឍសមត្ថភាពក្នុងការអភិវឌ្ឍមីស៊ីលផ្លោងបាលីស្ទីកដែលបាញ់ពីអាកាសផងដែរ ។របាយការណ៍ដដែរបាននិយាយថា វាទំនងជាថា ទីក្រុងប៉េកាំងនឹងស្វែងរកការអភិវឌ្ឍផ្នែកយោធានៅពាក់កណ្តាលសតវត្សរ៍នេះឲ្យស្មើនឹង ឬក្នុងករណីខ្លះឲ្យប្រសើរជាងយោធាអាមេរិក ឬប្រទេសមហាអំណាចណាមួយផ្សេងទៀតដែល PRC ចាត់ទុកជាការគំរាមកំហែង ។គួរបញ្ជាក់ថា ប្រសិនបើប្រទេសចិនសម្រេចបាននូវគោលដៅនោះ ហើយសហរដ្ឋអាមេរិកខកខានមិនបានដោះស្រាយវានោះ វានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងសន្តិសុខសណ្ដាប់ធ្នាប់ផ្អែកលើវិធានអន្តរជាតិ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម