Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជនសង្ស័យចំនួន ៣នាក់ បែកគំនិតលួចទ្រព្យសម្បត្តិពលរដ្ឋព្រោះខ្ជិលរកស៊ី..ត្រូវន.បស្រុកសូទ្រនិគម ចាប់ខ្លួន!

សៀមរាប៖យោងតាមតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ស្ថិតនៅតូបលក់អេតចាយ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (អនីតិជនចំនួន ០២នាក់) ដូចមានរាយនាមខាងក្រោម ៖១.ឈ្មោះ ស៊ាន ម៉ៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំ ដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក) ។២.ឈ្មោះ ម៉ៃ ម៉ាញ ហៅក្រៅ (សីហា) ភេទ ប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។ ៣.ឈ្មោះ ម៉ៃ ភារិន (ហៅ យិន) ភេទ ប្រុស អាយុ ១៤ ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។សមត្ថកិច្ចបន្តថា ក្រោយទទួលបានការរាយកាណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង ០៣នាក់ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្តី៍នគរបាលរដ្ឋបាលដំដែក ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យចំនួន ០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាន ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ ត្រូវជាឪពុក និងកូនៗ បានឆ្លើយសារភាពថាពួកគេទាំងអស់មានគ្នាសរុបចំនួន ០៤នាក់ បានធ្វើសកម្មភាពលួចខាងលើ (តែមាន ០១ នាក់ ឈ្មោះ សាល ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ រស់នៅភូមិសុភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងរត់គេចខ្លួន) ពិតជាបានចូលលួច អាគុយចាស់ៗ ភេសជ្ជៈ ស្រាបៀ និង ប៉ុងឡានដឹកដីខូចទាំងនោះពិតប្រាកដមែន ។ ហើយក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលពួកគេដើរលួចគឺខ្ចិលធ្វើការរកសុី ។ សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ បានដកហូតសម្ភារៈដែលជនសង្ស័យបានលួចប្រគល់ជូនម្ចាស់ដើមវិញ។នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២ នេះកម្លាំងនគរបាលជំនាញស្រុកសូនិគម បាន កសាងសំណុំ និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម