Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រុមចោរអស់លក្ខ១ក្រុមត្រូវបាននគរបាលក្រុងសៀមរាប ចាប់ខ្លួន ករណីលួចម៉ូតូនិងទូរស័ព្ទដៃពលរដ្ឋ

សៀមរាប៖កម្លាំងនគរបាលជំនាញក្រុងសៀមរាប សហការគ្នាបង្ក្រាបបានជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ-ទូរស័ព្ទដៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋាននៃក្រុងសៀមរាប ។


អធិការនគរបាលក្រុងសៀមរាប គឺលោកវរសេនីយ៍ទោ ដា ចំរើន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភា នេះថា ជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញក្រុងសៀមរាប សហការគ្នាបង្ក្រាប បានជាបន្តបន្ទាប់នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២ ទីតាំងផ្សេងៗគ្នា។

លោកបន្តថា ជនសង្ស័យទី០១-ឈ្មោះយ៉ុង សារួត ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបោះគោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (អ្នកធ្វើសកម្មភាព និងជាមុខសញ្ញាសកម្ម)។០២-ឈ្មោះសែន សឿង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិល្វាក្រាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកសមគំនិត)។០២-ឈ្មោះរ៉ា ស្រីតា ភេទស្រី អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (អ្នកសមគំនិត)។

លោកបន្ថែមថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦.៤២នាទី នៅចំណុចតាមផ្លូវក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួចទូរស័ព្ទ)ម៉ាកIphone x smas ពណ៌ទឹកមាស ចំនួន០២គ្រឿង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងម៉ាក Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះសារិទ្ធ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំរស់នៅភូមិកើតហេតុ ខណៈពេលដែរជនរងគ្រោះទុកទូរស័ព្ទក្នុងហោប៉ៅម៉ូតូស្កូបពី រួចចូលក្នុងផ្ទះដោយមិនបានយកទៅតាម។

ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាខាងលើ ដោយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យខាងលើបានជិះម៉ូតូដដែល ហើយត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ល្បាតឃើញនៅកន្លែងប្តូរប្រាក់ ពេលឃើញសមត្ថកិច្ចជនសង្ស័យបានរត់គេច ហើយត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនជនសង្ស័យបាន រួចយកមកសួរនាំ។

ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើពិតមែនដោយទូរស័ព្ទយកអោយជាងដោះលេខកូដ និង០១គ្រឿងទៀតអោយបក្ខពួកយកទៅលក់ ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាប ចំនួន០៣គ្រឿងមាន៖-លើកទី១ ជនសង្ស័យបានលួចម៉ូតូ Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ (ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២២ )នៅម្តុំវត្តស្វាយ សង្កាត់សាលាកំរើក។-លើកទី២ ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ បិទតែមសេរីឆ្នាំ២០១៤ នៅក្នុងផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (នៅថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២២) ត្រូវបក្ខពួកស៊ីដាច់ត។-លើកទី៣ ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាមួយបក្ខពួក ហើយយកទៅបញ្ចាំនៅប៉ោយប៉ែត។ចំណែកប្រាក់ដែលបានមកពីការបញ្ចាំម៉ូតូជនសង្ស័យចែកទៅឈ្មោះរ៉ា ស្រីតា និងប្រាប់ថាបានពីការលួចម៉ូតូ ។

ជនសង្ស័យឈ្មោះសែន សឿង បានឆ្លើយសារភាពថាខ្លួនបានយកទូរស័ព្ទពីជនសង្ស័យយកទៅលក់ពិតមែន និងបាននាំគ្នាយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅប៉ោយប៉ែត ។ជនសង្ស័យឈ្មោះរ៉ា ស្រីតា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹងថាជនសង្ស័យឈ្មោះយ៉ុង ណារ៉ាត់ បានលួចម៉ូតូ និងទូរស័ព្ទ ដោយខ្លួនក៏បានទទួលប្រាក់ពីឈ្មោះយ៉ុង ណារ៉ាត់ នេះផងដែរ។ ចំណែកវត្ថុតាងដកហូតបានម៉ូតូ០២គ្រឿង ទូរស័ព្ទចំនួន០២គ្រឿង ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀនលើ់ជនសង្ស័យខាងលើទាំងបី លទ្ធផល វិជ្ជមាន។ បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម