Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជុងមិនដែលភ្លេចកុកឡើយ..ពិរុទ្ធជនជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាននគរបាលជំនាញចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តសៀមរាប

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២២ បានចូលរួមសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ នៅចំនុចលើដងផ្លូវស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាលេខ ៤៣២”ឃ”/២០២០ ចុះថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក នូ វាសនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ សៀន ប្រាថ្នា ហៅ ស្នា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ដោយបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០២០កន្លងទៅ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។សូមយុវជនទាំងអស់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ហើយកុកតែងតែភ្លេចជុង រីឯជុងមិនដែលភ្លេចកុកទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម