Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្រ្កាបរថយន្តដឹកជ្រូកនាំចូលខុសច្បាប់ ,ម្ចាស់ចង់តដៃ ឃាត់ខ្លួន៤នាក់រួមនិងវត្ថុតាង!


ខេត្តត្បូងឃ្មុំ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោង១២ និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ ១៥កៅអី គ្មានស្លាកលេខ បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាលនាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនាពេលនោះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀតផង ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ ដោយបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន៣២ក្បាល។


បច្ចុប្បន្នជនល្មើសទាំង៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
លោក កែន ច័ន្ទសុជាតិ អនុប្រធានការិល័យពេទ្យសត្វខេត្ត បានបញ្ជាក់ឲ្យដឹងថា ជនល្មើសទាំង៤នាក់ជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម