Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លូកបំពានប្រដាប់ភេទរំលោភក្មួយស្រីវ័យ៥ឆ្នាំ ត្រូវនគរបាលស្រុកវ៉ារិន ចាប់ខ្លួនតាមបណ្តឹងម្តាយជនរងគ្រោះ

 សៀមរាប៖កម្លាំងនគរបាលស្រុកវ៉ារិន បានចាប់ខ្លួនជនសង្ស័យម្នាក់(ត្រូវជាពូជនរងគ្រោះ)ពាក់ព័ន្ធនឹងករណីបៀតបៀនកេរខ្មាស់ទៅលើក្មេងស្រីវ័យ ទើបតែ៥ឆ្នាំ ទៅតាមបណ្ដឹងរបស់ម្ដាយជនរងគ្រោះ។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង​ ១៤និង​៣០​ នាទីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២២​ភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិនខេត្តសៀមរាប។  

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ មានទីលំនៅ​ ក្នុងឃុំស្រែណូយ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចថាមានឈ្មោះ​ មីង​ ពណ្ណារាយ ភេទប្រុស​ អាយុ២៦ឆ្នាំមានទីលំនៅដូចគ្នា​(ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ហេីយបានជិះម៉ូតូនាំកូនស្រីគាត់ឈ្មោះ ភ.​ ស.ម អាយុ៥ឆ្នាំ បាននិយាយប្រាប់កូនស្រីគាត់ថា​ ទៅមេីលទូរស័ព្ទឯផ្ទះរបស់ខ្លួន​ បានប្រហែលមួយម៉ោងក៏យកកូនគាត់ត្រឡប់មកវិញ​ ពេលមកដល់កូនរបស់គាត់និយាយប្រាប់ថា​ ឈឺប៉ុមពឺតបីទៅបួនដង(ឈឺប្រដាប់ភេទ)តែរូបគាត់ពុំចាប់អារម្មណ៍លុះដល់គាត់ងូតទឹកអោយកូន​ កូនស្រីគាត់យំប្រាប់ថាផ្សារប៉ុមពឺត(ប្រដាប់ភេទ)​ គាត់បានសួរថា​ អ្នកណាធ្វេីអីកូន​ កូនគាត់ប្រាប់ថាពូរាយ​ (មីង​ ពណ្ណារាយ)លូកខ្វះ​ ប៉ុមពឺត។ បន្ទាប់មកគាត់ក៏មករាយការណ៍ដល់សមត្ថកិច្ចតែម្តង។ ក្រោយទទួលបានបណ្តឹងខាងលើផ្នែកជំនាញព្រហ្មទណ្ឌ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ ចុះដល់កន្លែងកើតហេតុនិងនាំជនសង្ស័យមកធ្វើការសាកសួរបានឆ្លេីយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពយកម្រាមដៃខ្លួនលូកខ្វេះប្រដាប់ភេទក្មេងស្រីខាងលេីពិតប្រាកដមែន មូលហេតុដោយរូបគេមេីលវីដេអូរ​ អអាសអាភាសក៍ចង់អនុវត្តតាមផ្ទាល់។ 

បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកវ៉ារិន កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅលើតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម