Monday, November 10, 2025
Header Banner

សមត្ថកិច្ច​បង្ក្រាប​ធ្យូង​ចំនួន ៥៤ តោន ដែល​ត្រៀម​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម ​

ស្វាយរៀង៖កម្លាំង​សមត្ថកិច្ច នារសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២ បាន​រឹបអូស​ធ្យូង​ចំនួន ៥៤ តោន ដែល​ត្រូវ​ឈ្មួញ​ដឹក​យកមក​ទម្លាក់​នៅ​មាត់ ប្រឡាយ​ទាហាន ហើយ​ត្រៀម​លើកដាក់​ចូល ក្នុង​កាណូត​វៀតណាម ដើម្បី​ឆ្លងដែន​ទៅ ប្រទេស​វៀតណាម តែ​ចេញ​មិនទាន់រួច​នោះ ។

​ លោក​វរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង ថា ដោយ​ទទួលបាន​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង រួចមក លោក​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ រួមមានៈ មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង រួម​នឹង​អភិបាលរង​ស្រុក​កំពង់រោទិ៍ បាន ចុះ​ត្រួតពិនិត្យ ហើយ​ក៏បាន​រឹបអូស​ធ្យូង​ទាំងនោះ យកទៅ​រក្សាទុក នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​ច្បាប់​។

​ គួររំលឹកថា៖ រយៈពេល ៣ ថ្ងៃ កន្លងមកហើយ គឺ​ចាប់តាំងពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ មកដល់​វេលា​ម៉ោង ៧​និង​៣០ នាទី យប់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​ឈ្មួញ បាន​ដឹក​ធ្យូង ចំនួន​ប្រមាណ ៥៤ តោន មក​ទម្លាក់ នៅ​ចំណុច​ប្រឡាយ​ទាហាន ច្រករបៀង​ស្លាប​ឆ្វេង នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ ស្ថិតនៅ​ភូមិ​ព្រៃ​អូរ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បម្រុង​នាំចេញ​តាម​កាណូត ទៅ​លក់​ប្រទេស​វៀតណាម​។​សូម​បញ្ជាក់ដែរថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​អនុញ្ញាត​ឲ្យ​នាំ​ធ្យូង​ចេញទៅ ក្រៅប្រទេស​ទេ ហើយ​ការជួញដូរ​ធ្យូង ឈើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ក្រុម​ឧក្រិដ្ឋកម្ម ព្រៃឈើ បាន​លួច​កាប់បំផ្លាញ​ព្រៃឈើ យកទៅ​ដុត​ធ្វើ​ធ្យូង ដែល​ច្បាប់​ហាមឃាត់​៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម