សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីធ្វើអត្តឃាតមួយកើតឡើងបណ្តាលឲ្យស្លាប់ ជន រងគ្រោះ ឈ្មោះ ថុល វ៉ាន់រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ រត់តុកតុក បានលេបថ្នាំសម្លាប់ខ្លួន ប្រភេទ ថ្នាំ (ប៉ារ៉ា) ចំនួន៤៦ គ្រាប់ បណ្ដាលឲ្យស្លាប់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង២០នាទីថ្ងៃ៤ខែ មិថុនា ឆ្នាំ២០២២នៅភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។


សមត្ថកិច្ចបន្តឲ្យដឹងថា តាមការឆ្លើយបំភ្លឺរបស់ឱពុកជនរងគ្រោះឈ្មោះថុល វ៉ាន់ធឿន ភេទ ប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធជនរងគ្រោះឈ្មោះ ពក គន្ធា ភេទស្រីអាយុ២៥ឆ្នាំ បានបញ្ជាក់ថាជនរងគ្រោះពិតជាបានលេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន ដោយពុំមានពាក់ពាន់និងបទល្មើសអ្វីឡើយ។
សមត្ថកិច្ចបញញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យបុរសខាងលើស្លាប់គឺដោយសារមានទំនាស់ជាមួយប្រពន្ធ (ខឹងប្រពន្ធស្តីអោយរឿងផឹកស៊ី)។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពទៅគ្រួសាររងគ្រោះធ្វើបុណ្យតាមប្រពៃណី៕ដោយ៖AFN



