Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គ.ជ.ប ប្រកាសថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិទី ៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជាង ៧លាននាក់។

ប្រធាន គ.ជ.ប មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបោះឆ្នោតនេះថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ២០៥ ៦៨១នាក់ ដែលស្មើនឹង ៧៧,៩១ភាគរយ។


លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅដោយជោគជ័យនិងបរិយាកាសស្ងប់ស្ងាត់មានសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សាមានការគំរាមកំហែងនោះឡើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម