Monday, November 10, 2025
Header Banner

មន្ត្រី ក.ប.ប. សង្កេតឃើញថាភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈហាក់មានការថយចុះ!

ភ្នំពេញ៖នៅក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៣២ទីតាំង ស្ថិតក្នុងស្រុកចុងកាល់និងក្រុងសំរោង ស្រុករលាប្អៀនិងស្រុកបរិបូរណ៍ ស្រុកបារាយណ៍និងស្រុកសន្ទុក ស្រុកសង្កែនិងស្រុកមោងឬស្សី ភូមិសាស្រ្តខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមន្ត្រី ក.ប.ប. ប្រចាំខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យអនុលោមភាព។

ជាក់ស្តែង នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមមន្ត្រីបានរកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ២ទីតាំង និងបានចាត់វិធានការទៅតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះអំពើមិនសុចរិតនៅក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដែលធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ តាមលទ្ធផលនេះ យើងអាចសង្កេតឃើញថាបទល្មើសក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថមថយ ដែលឆ្លុះបញ្ចាំងអំពីការចូលរួមអនុវត្តច្បាប់របស់ធរុកិច្ចជន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម