Monday, November 10, 2025
Header Banner

នគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ៦នាក់ រឹបអូស គ្រឿងញៀនចំនួន១៤០៨គ្រាប់


ប៉ៃលិន៖កម្លាំងនគរបាលជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានរឹបអូសពីជនសង្ស័យចំនួន៦នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងចំណុច៤គោលដៅផ្សេងគ្នា ក្រោមការអនុវត្តបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ។


លោកវរសេនីយ៍ទោ សេង ចិន្តា
នាយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក៍បានបញ្ជាក់ដែរថា៖ ជនសង្ស័យ ដែលបានឃាត់ខ្លួន០៦នាក់រួម៖១ឈ្មោះ ឈុន លីហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាប្រាង សង្កាត់/ក្រុង/ខេត្តប៉ៃលិន ។ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះជួលក្នុងភូមិ/ឃុំ/ស្រុកកំរៀង ខេត្តបាត់ដំបង។ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំកុយ ឃុំ/ស្រុកសាលក្រៅ ខេត្តប៉ៃលិន ។5.ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំកុយ ឃុំ/ស្រុកសាលក្រៅ ខេត្តប៉ៃលិន ។ឈ្មោះ អ៊ុំ ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំកុយ ឃុំ/ស្រុកសាលក្រៅ ខេត្តប៉ៃលិន ។

ដោយរិបអួសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE សរុបទម្ងន់ ៣២១,៤៩ក្រាម ថ្នាំសុទ្ធ, ថ្នាំញៀនប្រភេទ WY ១៤០៨គ្រាប់ (ទម្ងន់ ១៣៤,៣៤ក្រាម ថ្នាំសុទ្ធ), រថយន្ត ០១គ្រឿង, គោយន្តកន្ត្រៃ ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ជញ្ជីង ០២គ្រឿង, សម្ភារៈជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កំពុងអនុវត្តន៍និតិវិធីបន្តផងដែរ៕អត្ថបទ នាគ ខៀវ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម