Monday, November 10, 2025
Header Banner

អជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា

ភ្នំពេញ៖អាជ្ញាធរខណ្ឌដូនពេញ បានអោយដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី បានសហការគ្នាចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមួលដ្ឋានខណ្ឌ ដែលតែងតែបង្កអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្កអោយ កើតមានករណី លួច-ឆក់-ប្លន់ និង សកម្មភាពឈរបោកជាច្រើនទៀត ។


អាជ្ញាធរបន្តថា ជាលទ្ធផល ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូ ដែរឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់ យកមក សាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម